មង្គលការកូនប្រុសឧកញ៉ា លី ឆេង ម្ចាស់សាលាប៊ែលធី រៀបចំឡើងយ៉ាង​គគ្រឹកគគ្រេង

ឧកញ៉ា លី ប៊ុនឆៃ ដែល​គេ​ស្គាល់​យ៉ាង​ច្បាស់​ថា​ជា​កូន​ប្រុស​របស់​ឧកញ៉ា លី ឆេង ស្ថាបនិក-អគ្គនាយក នៃ​ប៊ែលធី គ្រុប និង​ជា​ប្រធាន​ក្រុម​ប្រឹក្សាភិបាល នៃ​សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទើប​ចូលរោងជ័យ​យ៉ាង​គគ្រឹកគគ្រេង​កាលពី​ថ្ងៃ ១១ ខែ​វិច្ឆិកា ឆ្នាំ ២០២៥ កន្លង​ទៅ។

តាមដានជាមួយយើង៖ Million Times

ក្រោយ​ភ្ជាប់​ពាក្យ​តាំងពី​ខែ​កក្កដា ឆ្នាំ ២០២៥ មក ទី​បំផុត​ថ្ងៃ​សិរី​សួស្ដី​ជយមង្គល ក៏​បាន​ចូល​មក​ដល់ ដែល​កូន​កំលោះ-កូន​ក្រមុំ បាន​រៀបចំ និង​ទទួល​ភ្ញៀវ​កិត្តិយស​យ៉ាង​ល្អ​ឥត​​ទាស់​កន្លែង​ណា​ឡើយ កាលពីថ្ងៃចូលរោង​ម្សិលមិញ។

ថ្ងៃ ១២ ខែវិច្ឆិកា នេះ​ជា​ថ្ងៃមង្គល ហើយ​ក៏​ចាត់ទុកជាមង្គលការ​ដ៏​ធំ​នា​ចុង​ឆ្នាំ ២០២៥ នៃ​ត្រកូល​អភិជនដែរ។ ​គូ​នេះ មាន​ការ​ចូលរួម​ពី​ភ្ញៀវ​អ្នក​មុខ​អ្នក​ការ និង​អ្នក​ជំនួញ​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ក្នុង​ប្រទេស​ជាច្រើន​រូប។ ទាំង​ភ្ញៀវ​ប្រុស​ស្រី និង​សាមី​ខ្លួន​ម្ចាស់​ដើមការ​ទាំង​សងខាង បាន​រៀបចំ​ខ្លួន​យ៉ាង​ស្រស់​ស្អាត ទាំង​ឈុត​ប្រពៃណី និង​ឈុត​សម័យ។

បើ​ក្រឡេក​មើល​កន្លែង​រៀបចំ​កម្មវិធី​បាន​តុបតែង​ដោយ​ផ្កា​ស្រស់​ខ្លះ និង​ក្បូរក្បាច់​រចនា​ខ្មែរ​ជាច្រើន​ផ្នែក ដើម្បី​លម្អ​សាល​ប្រារព្ធ​ពិធី មើល​ទៅ​ស្អាត ស្រឡះ​ភ្នែក មិន​សាំញ៉ាំ​ច្រើន​ឡើយ។

កូន​កំលោះ​គឺជា លី ប៊ុនឆៃ មាន​តួនាទី​ជា​អគ្គនាយករង ប៊ែលធី គ្រុប និង​ជា​ប្រធានគណៈគ្រប់គ្រង​នាយក​សាខា នៃ​សាលា ប៊ែលធី អន្តរជាតិ ហើយ​​ក៏​ជា​លោកគ្រូវិន័យ នៃសាលា ប៊ែលធី អន្តរជាតិ។ ចំណែក​កូន​ក្រមុំ លី លក្ខណា ក៏​ជា​គ្រួសារ​ដែល​មាន​មុខមាត់​ក្នុង​សង្គម​ដូច​គ្នា​ផងដែរ៕

អត្ថបទ៖ ឆដា, រូបភាព៖ BONG JOY Events