លោកស្រី លាង ធារ៉ា ម្ចាស់ហាងគ្រឿងអលង្ការ T&L Natural និងគ្រឿង Skincare តែងត្រូវបានមហាជនសរសើរថាមានសម្រស់ស្រស់ស្អាត និងជំនួញជោគជ័យ ព្រមទាំងមានស្វាមីយល់ចិត្ត។


នៅថ្ងៃគម្រប់វ័យ ៣៥ ឆ្នាំរបស់ថៅកែស្រីលក់គ្រឿងពេជ្រ និងគជ់ខ្យងដ៏ល្បីរូបនេះ ទទួលបានការជូនពរពីស្វាមីគឺឧកញ៉ា ឌី ជោត យ៉ាងផ្អែមល្ហែមកាត់ព្រឹកទៀតផង។ សម្រាប់លោកស្រី លាង ធារ៉ា មិនខ្វះខាតអ្វីឡើយដោយការរស់នៅប្រចាំថ្ងៃយ៉ាងល្អផូរផង់ និងមានរបស់របរប្រើប្រាស់ល្អៗសុទ្ធសឹងជាប្រេនធំៗ។
ក្រឡេកទៅមើលរូបសម្រស់របស់លោកស្រី លាង ធារ៉ា ឈានដល់វ័យ ៣៥ ឆ្នាំក៏ពិតមែន តែ CEO Theara Leang Co., Ltd រូបនេះគ្មានកន្លែងទាស់ឡើយ ដោយមានសាច់សភ្លឺ រលោង រូបតូចច្រឡឹងសមសួនជាថៅកែផលិតផលថែរក្សាសម្រស់។


មហាជនតែងលាន់មាត់សរសើរ CEO Theara Leang Co., Ltd ថាស្លៀកពាក់សមសួន គ្រប់ទម្រង់មិនថាសម្លៀកបំពាក់បែបបុរាណ និងសម័យ។ បើទោះជាមានកូនប្រុសស្រី ៣ នាក់ហើយក៏ដោយ ក៏ថៅកែគ្រឿងពេជ្រ T&L Natural នៅតែស្រឡូនស្អាតមិនចាញ់ពីនៅលីវឡើយ។
បើទោះជាលោកស្រី ធារ៉ា ជាម្ចាស់ហាងគ្រឿងអលង្ការក៏ពិតមែន តែថៅកែរូបនេះ មិនបានតុបតែងខ្លួនមួយគ្រឿងគ្រៅស្អេកស្កះឡើយ ដោយលោកស្រីជ្រើសរើសឈុតតូចៗមកលម្អខ្លួនតែប៉ុណ្ណោះ។ ព្រោះតែបែបនេះហើយទើបអ្នកគាំទ្រតែងលើកឡើងថា លោកស្រី លាង ធារ៉ា រៀបចំខ្លួនបែបណាក៏នៅតែស្អាតដែរ មិនមែនរបស់យោងមនុស្សឡើយ ព្រោះទោះអត់មានគ្រឿងអស់ទាំងនោះក៏នៅតែស្អាតដែរ៕





អត្ថបទ៖ ឆដា, រូបភាព៖ Theara Leang និង Chaut Dy


