គ្រួសាររបស់ លោកស្រី តែ ស៊ូអេង គឺលោក តាន់ វណ្ណារិទ្ធិ ទោះមិនសូវចេះឡូយឆាយហ៊ឺហា តែរស់និយមក្នុង lifestyle គឺជានាឡិកាដៃ ឡានទំនើប និងម៉ូតូប្រណិតៗល្បីៗដែលតម្លៃចាប់ពីរាប់ម៉ឺនដល់សែនដុល្លារឡើងទៅ។

លោក តាន់ វណ្ណារិទ្ធិ ជាបុរសស្រលាញ់ភរិយាខ្លាំងណាស់ លោកស្រី ស៊ូអេង ចង់បានអ្វីតែងតែបំពេញចិត្តជានិច្ច។ ក្នុងនោះដែរ គេក៏សង្កេតឃើញថាសេដ្ឋិនីម្ចាស់ក្រុមហ៊ុន ធី អ អ៊ី ក៏បំពេញបំណងស្វាមីនូវសម្ភារៈនិយមមួយប្រភេទដែលបុរសចូលចិត្តបំផុត នោះគឺនាឡិកាដៃប្រណិតៗ។
ថ្មីៗនេះគូស្វាមីភរិយាទាំង ២ ទើបតែទិញនាឡិកាដៃថ្មីបន្ថែមទៀត ហើយកន្លងមកស្វាមី លោកស្រី តែ ស៊ូអេង ក៏មាននាឡិកាទំនើប ស៊ីវិល័យ និងអស្ចារ្យជាច្រើនគ្រឿងរួចមកហើយ ដោយរាប់បញ្ចូលទាំង Rolex និងRichard Mille ជាដើម។
លោក តាន់ វណ្ណារិទ្ធិ ក៏ជាមនុស្សចូលចិត្តឡាន ទូកកម្សាន្ត និងម៉ូតូទាន់សម័យ ហើយតម្លៃកប់ក្ដោងផងដែរ ក្នុង១គ្រឿងៗ។ សម្រាប់គូស្វាមីដ៏ល្បីក្នុងពិភពអនឡាញទាំងគូនេះ បានខិតខំពុះពារក្នុងជីវិតជាអាជីវករ ដោយប្រកាន់ខ្ជាប់ភាពស្មោះត្រង់៕



អត្ថបទ៖ ឆដា, រូបភាព៖ Vannarith Tan


