លំដាប់អភិជននៅស្រុកខ្មែរទៅហើយ ពិតណាស់ថាសេដ្ឋិនី ម៉ៅ ចំណាន រៀបចំតុបតែងខ្លួនម្ដងៗតែងតែអស្ចារ្យ និងលេចធ្លោជានិច្ច។ ដូចគ្រាទៅអបអរកូនប្រុសពៅ ឈ្មោះ គិត ស៊ូឡុង បានបញ្ចប់ថ្នាក់បឋមសិក្សាហើយ នៅប្រទេសសិង្ហបុរី ភរិយាកំពូលអ្នកជំនួញ គិត ម៉េង បានពាក់អាវក្រៅតម្លៃជាង ១ ម៉ឺនដុល្លារឯណោះ។

សេដ្ឋិនី ម៉ៅ ចំណាន បានរៀបចំសម្លៀកបំពាក់ពណ៌ខ្មៅ និងពណ៌ទឹកប៊ិចក្រមៅ ដើម្បីស៊ីគ្នាជាគូជាមួយស្វាមី គឺសេដ្ឋី គិត ម៉េង។ ដោយបន្ថែមអាវក្រៅម៉ាក Chanel ដែលស្ថិតក្នុង Egypt 2019 Metiers d’Art Collection និងមានតម្លៃដល់ទៅជាង ១ ម៉ឺនដុល្លារ។
អាវក្រៅពណ៌ខ្មៅដ៏កម្រ Chanel ពី Egypt 2019 Metiers d’Art Collection នេះមានតម្លៃខ្ពស់កប់ពពក ក៏ព្រោះតែគេផលិតឡើងតាំងពីឆ្នាំ ២០១៨ និងជា New York 2019 Pre-Fall ហើយឌីហ្សាញដោយលោក Karl Lagerfeld ដែល Inspire មកពីប្រទេសអេហ្ស៊ីបបុរាណ សម្រាប់ការប្រមូលផ្ដុំដែលគ្រប់គ្រងយ៉ាងប្រណីត។
គួរបញ្ជាក់ថាអាវក្រៅ Chanel ក្នុង Egypt 2019 Metiers d’Art Collection នេះមានតម្លៃចន្លោះពី ១ ម៉ឺនដុល្លារ ទៅដល់ ១ ម៉ឺន ៤ ពាន់ដុល្លារឯណោះ។ សម្រាប់សេដ្ឋិនីដែលជាអនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ម៉ៅ ចំណាន តែងតែទទួលបានការសរសើរថារៀបចំតុបតែងខ្លួនឲ្យមើលទៅស្រស់ស្អាត និងសមសួននឹងឋានៈដ៏ខ្ពង់ខ្ពស់របស់ខ្លួន៕
អត្ថបទ៖ ឆដា, រូបភាព៖ Neak Oknha Kith Meng


