ប្រុងប្រយ័ត្ន! ធនាគារជាតិនៃកម្ពុជាមិនដែលបោះផ្សាយមាសនោះទេ

ធនាគារជាតិនៃកម្ពុជា ប្រាប់ឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយលក់ «មាសសន្លឹក» ដែលថាចេញដោយធនាគារជាតិ។ នេះ​បើយោងតាមសេចក្តីបំភ្លឺព័ត៌មានរបស់ធនាគារនៃកម្ពុជា នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០៥។

ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា នាពេលថ្មីៗនេះ មានការផ្សព្វផ្សាយនៅតាមបណ្តាញសង្គមហ្វេសប៊ុក អំពីវត្តមានមាសសន្លឹក ដែលមាននិមិត្តសញ្ញា (logo) របស់ធនាគារជាតិនៃកម្ពុជា និងមានភ្ជាប់ការអត្ថាធិប្បាយថាជាមាស ដែលចេញពី “ធនាគារខ្មែរពិតៗ”។

ធនាគារជាតិនៃកម្ពុជា សូមបញ្ជាក់ជូនសាធារណជនថា ធនាគារជាតិនៃកម្ពុជាមិនដែលបោះផ្សាយមាសនោះទេ ហើយការប្រើប្រាស់និមិត្តសញ្ញា និងឈ្មោះរបស់ធនាគារជាតិនៃកម្ពុជា ដោយមិនមានការអនុញ្ញាត គឺជាទង្វើខុសច្បាប់។ រាល់ការទិញ-លក់ផលិតផលធ្វើពីមាស និងលោហធាតុមានតម្លៃ គឺជាការទទួល ខុសត្រូវផ្ទាល់របស់អ្នកធ្វើប្រតិបត្តិការទិញ-លក់៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times