អ្នកឧកញ៉ា គឹម សុខអេង ម្ចាស់គម្រោងបុរី ខេខេ ដឹរេស៊ីដេន ៥៩៨ បន្តចុះជួយដល់ព្រំដែន

បញ្ហា​ព្រំដែន​នៅ​មិន​ទាន់​ត្រឡប់​មក​ប្រក្រតី​ឡើយ ដូច្នេះ​ហើយ​អ្នកឧកញ៉ា គឹម សុខអេង ម្ចាស់​គម្រោង​បុរី ខេខេ ដឹរេស៊ីដេន ៥៩៨ នៅតែ​បន្ត​ចុះ​ជួយ​ជា​សម្ភារ និង​គ្រឿង​ឧបភោគបរិភោគ​ផ្សេង​ៗ​ដល់​រដ្ឋបាល​ខេត្ត​ឧត្ដរមានជ័យ។

តាមដានជាមួយយើង៖ Million Times

ក្នុង​នាម​ជា​កងទ័ព​ជួរ​ក្រោយ អ្នកឧកញ៉ា គឹម សុខអេង បាន​នាំ​យក​អំណោយ​ជាច្រើន​ប្រគល់​ជូន​អភិបាល​ខេត្ត​ឧត្តរមានជ័យ ដើម្បី​ឲ្យ​លោក មាន ចាន់យ៉ាដា ដើម្បី​ផ្គត់ផ្គង់​ទៅ​ដល់​កង​ទ័ព​ជួរមុខ​របស់​កម្ពុជា កំពុង​ឈរ​ជើង​ការពារ​ទឹកដី។

សកម្មភាព​អ្នក​ឧកញ៉ា គឹម សុខអេង ទទួល​បាន​ការ​សាទរ ក៏​ដូចជា​ការ​ស្ងើច​សរសើរ​ពី​សំណាក់​មហាជន ក៏​ដូចជា​អ្នក​ធុរកិច្ច​ដូច​គ្នា។ ព្រោះ​លោក​បាន​នៅ​បន្ត​គិតគូរ​ពី​សុខទុក្ខ​ប្រជាពលរដ្ឋ​នៅ​ព្រំដែន។

អ្នក​ឧកញ៉ា គឹម សុខអេង វិនិយោគិន​ល្បី តែង​តែ​ជួយ​ដល់​ជា​ជំនួយ​ផ្សេង​ក្នុង​គ្រា​ប្រទេស​មាន​បញ្ហា​មិនមែន​ទើប​តែ​បញ្ហា​សង្គ្រាម​នៅ​ព្រំដែន​ជាមួយ​ថៃ​នៅ​ពេល​នេះ​ឡើយ។ ម្ចាស់​គម្រោង​បុរី ខេខេ ដឹរេស៊ីដេន ៥៩៨ រូប​នេះ​ជា​អ្នក​រកស៊ី និង​ជា​មនុស្ស​ធ្វើ​បុណ្យ​ដូច​គ្នា៕

អត្ថបទ៖ ឆដា, រូបភាព៖ Kim Sok Eng