ម្ចាស់ប្រេន ២ នាក់ ចែកទូរសព្ទ Iphone 17 ដល់អតិថិជន និងអ្នកគាំទ្រ

ប្រេន Skincare ដែល​ជា​របស់​កូន​ខ្មែរ​នៅ​ពេល​បច្ចុប្បន្ន​កំពុង​ទទួល​បាន​ការ​​គាំទ្រ​ខ្លាំង​ពី​សំណាក់​អតិថិជន​ក្នុង​ស្រុក។ មិន​ត្រឹម​តែ​តម្លៃ​ល្អ​ប៉ុណ្ណោះ​ទេ ប្រេន​ខ្លះ​បាន​ធ្វើ​ទីផ្សារ​ត្រូវ ដូចជា​ការ​ចែក​រង្វាន់​ផ្សេង​ៗ​ជាដើម ធ្វើឲ្យ​មហាជន​កាន់តែ​ចង់​ដឹង តាមដាន និង​ឈាន​ទៅ​ដល់​ការ​ប្រើប្រាស់​តាម។

តាមដានជាមួយយើង៖ Million Times

សម្រាប់​ប្រេន ២ ដែល​កំពុង​ដេញ​ចែក​រង្វាន់​ដល់​អតិថិជន មាន​របស់​សេដ្ឋិនី ឡៃ ស៊ូយៀក ដែល​ជា​​ founder of Miss Sunflower និង​សេដ្ឋិនី​វ័យ​ក្មេង ឡុង ម៉ានីន ម្ចាស់​ប្រេន MN។ បើ​និយាយ​ពី​សម្ភារៈ​និយម​ដែល​ម្ចាស់​ប្រេន​ទាំង ២ តែង​បង្ហាញ​លើ​បណ្ដាញ​សង្គម ធ្វើ​ឲ្យ​មហាជន​ចង់​មាន​ជីវិត​ហ៊ឺហា ឡូយឆាយ​បែបនោះ​ណាស់។

ទាំង​សេដ្ឋិនី ឡៃ ស៊ូយៀក និង ឡុង ម៉ានីន បាន​កំពុង​ផ្ដល់​រង្វាន់​ជា​ទូរសព្ទ​ដៃ​ទំនើប​ស៊េរី​ចុងក្រោយ iphone 17 ជាច្រើន​គ្រឿង។ ដ្បិត​តែ​ជា​យុទ្ធសាស្ត្រ​ទីផ្សារ​ដែល​ទទួល​បាន​ការ​ពេញ​និយម និង​ធ្វើឲ្យ​ប្រេន​នោះ​មាន​ឈ្មោះ​បោះ​សំឡេង ហើយ​ក៏​ធ្វើឲ្យ​មហាជន​ទូទៅ​ស្គាល់​ពី​ផលិតផល ទោះ​មិន​ប្រើ​ក៏​ដោយ។

ក្រឡេក​ទៅ​មើល​ទ្រព្យសម្បត្តិ​ម្ចាស់​ប្រេន​កំពុង​ល្បី​ក្នុង​ស្រទាប់​យុវវ័យ​សម័យ​ថ្មី​ទាំង ២ មាន​ឃើញ​ថា ពិតជា​មិន​អាច​បរិយាយ​បាន​ឡើយ។ មិន​ត្រឹម​មាន​ជំនាញ​អនឡាញ​គ្រឿង​សម្អាង ម្នាក់​ៗ​មាន​ជំនួញ​អចលនទ្រព្យ​ផ្សេង​ៗ​ទៀត។

បើ​និយាយ​ពី​សម្ភារៈ​និយម​អ្នក​ទាំង ២ សុទ្ធតែ​មាន​មាន​ពេជ្រ សម្លៀកបំពាក់ កាបូប​ប្រេន និង​ផ្ទះ​ឡាន​ទំនើប​ជាច្រើន​។ ដូចនេះ​ហើយ​ការ​ចែក​រង្វាន់​នូវ​ទូរសព្ទ​បំផុត​នេះ មិន​មែន​ជា​បញ្ហា​ដល់​ក្រុមហ៊ុន​ឡើយ មាន​តែ​ចំណេញ​ប្រជាប្រិយភាព​វិញ ហើយ​កាដូ​ទូរសព្ទ​មិនមែន​ជា​លើក​ដំបូង​នៃ​ប្រេន Miss Sunflower និង​ប្រេន MN ដែរ៕

អត្ថបទ៖ ឆដា, រូបភាព៖ Lai Souyiek និង long Manin