អ្នកជំនួញ ទ្រី ដាណា សុខចិត្តដុតទំនិញចោលតម្លៃរាប់ម៉ឺនដុល្លារ ព្រោះជាផលិតផលធ្វើនៅសៀម

អ្នកជំនួញ​អនឡាញ​ដ៏​មាន​ប្រជាប្រិយភាព សេដ្ឋិនី ទ្រី ដាណា បាន​សម្រេច​ចិត្ត​កម្ទេច​ចោល​ទំនិញ​ដែល​ជា​ស្ដុក​ចាស់​ផលិត​ចេញ​ពី​រោងចក្រ​នៅ​ប្រទេស​ថៃ ច្រើនរាប់រយកេស។

តាមដានជាមួយយើង៖ Million Times

ម្ចាស់​គ្រឿង​សម្អាង និង​ជា​ថៅកែ​ហាង​ពេជ្រ​ផង​នោះ ទ្រី ដាណា បាន​សម្រេច​ដុត​ចោល​ទំនិញ​នៅ​សល់ ព្រោះ​មិន​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ចោទ​ក្រុមហ៊ុន​ខ្លួន​ឡើយ ដោយ​សុខចិត្ត​ខាត​បង់​ថវិកា ក៏​មិន​ឲ្យ​ខាត​បង់​ទំនុក​ចិត្ត​ដែរ។

សេដ្ឋិនី​រូប​នេះ​បន្ត​ទៀត​ថា «ដុត​អីវ៉ាន់​ដូច​ដុត​លុយ បើ​សួរ​ថា​តើ​ខ្ញុំ​ស្ដាយ​ឬ​ទេ? ស្ដាយ​ព្រោះ​មិនមែន​តិច​ទេ គឺ​ច្រើន ប៉ុន្តែ​ខ្ញុំ​ត្រូវតែ​ធ្វើ​ពី​ព្រោះ​បើ​សិន​ជា​រង់ចាំ​ឃ្លា​ស្តុក ត្រូវ​ចំណាយ​ពេល​យូរ អ្វី​ដែល​ខ្ញុំ​ខ្លាច​បំផុត​នេះ​គឺ ខ្លាច​បងប្អូន​មួយ​ចំនួន​ចោទ​ប្រកាន់​ខ្ញុំ​ថា ហេតុអ្វី​បាន​ជា​ឃ្លា​ស្តុក​មិន​ចេះ​អស់ ទាំង​ដែល​ផលិតផល​មួយ​ចំនួន​ខ្ញុំ​មិន​ទាន់​បាន​លក់​ឃ្លា​ស្តុក​ផង​នោះ​ដូច្នេះ ខ្ញុំ​ក៏​សម្រេចចិត្ត​ថា​ខ្ញុំ​មិន​មាន​កម្លាំង គ្រប់គ្រាន់​នៅ​ក្នុង​ការ​លក់​ភ្លៀង​ស្តុក​នោះ​ទេ ដោយសារ​ផលិតផល​ច្រើន​ពេក សុខចិត្ត​ខាត​ប៉ុន្តែ​មិន​ឲ្យ​ចោល​សៀម​បាន​ចិត្ត​ឡើយ​ខ្ញុំ​ជា​កូន​ខ្មែរ ខ្ញុំ​ស្រឡាញ់​ខ្មែរ»។

ទង្វើ​របស់​ថៅកែ​ក្រុមហ៊ុន​គ្រឿង​សម្អាង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​អ្នក​ប្រើប្រាស់ ក៏​ដូចជា​អ្នក​លេង​សង្គម​ទាំង​មូល ព្រោះ​ហ៊ាន​ចោល​រាប់​ម៉ឺន​ដុល្លារ និង​បាន​ទៅ​រក​ដៃ​គូ​សហការ​ជាមួយ​ប្រទេស​ដទៃ៕

អត្ថបទ៖ ឆដា