អ៊ាន សៀវម៉ី ថៅកែស្រីអាជីវកម្មអនឡាញដ៏ល្បីដែលបានប្រកាសចេញមុខឧបត្ថម្ភដល់យុវជនម្នាក់ដែលបានធ្វើដំណើរថ្មើរជើងពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តរតនគិរី ចំនួន ៤ លានរៀល។


សេដ្ឋិនីដែលរកស៊ីផ្នែកគ្រឿងសម្អាង អ៊ាន សៀវម៉ី ជាមនុស្សចិត្តបុណ្យចូលចិត្តជួយដល់អ្នកដទៃ ហើយក្រោយល្បីទឹកចិត្តប្រពៃរបស់យុវជន រម៉ាស់ គ្វេន ដែលធ្វើដំណើរថ្មើរជើង ពីរាជធានីភ្នំពេញ ទៅខេត្តរតនគិរី ដើម្បីផ្សព្វផ្សាយពីទេសចរណ៍ស្រុកកំណើតខ្លួន។




មុននេះបន្តិចយុវជន រម៉ាស់ គ្វេន បានធ្វើដំណើរដោយជោគជ័យហើយ ដោយប្រើរយៈពេល ១២ ថ្ងៃ ក្រោមការទទួលស្វាគមន៍ពីប្រជាជនក្នុងខេត្តយ៉ាងកក់ក្ដៅ។ គួរបញ្ជាក់ថាយុវជន រម៉ាស់ គ្វេន ដែលមានឆន្ទៈធ្វើដំណើរ ដោយថ្មើរជើងពីរាជធានីភ្នំពេញ ទៅកាន់ទឹកដីឦសាននៃប្រទេស ខេត្តរតនគិរី ក្នុងចម្ងាយ ៥៨៨ គីឡូម៉ែត្រ គោលបំណង ផ្សព្វផ្សាយវិស័យទេសចរណ៍ខេត្តរតនគិរី ពិសេស រមណីយដ្ឋានបឹងយក្សឡោម។


យុវជន រម៉ាស់ គ្វេន ជនជាតិចារ៉ាយ បច្ចុប្បន្ន រស់នៅភូមិតេនង៉ាល ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ
ខេត្តរតនគិរី៕
អត្ថបទ៖ ឆដា, រូបភាព, Ean Sivmey និងអ៊ីនធឺណេត