កូនប្រសាស្រីថៅកែហនុមាន អញ្ជើញ Influencer កូរ៉េដ៏ល្បីមកកម្ពុជា

Hongdea Guy Influencer កូរ៉េ​ខាង​ត្បូង​ដ៏​មាន​ប្រជាប្រិយភាព​បាន​មក​ដល់​ប្រទេស​កម្ពុជា​ប៉ុន្មាន​ថ្ងៃ​ហើយ​ដោយ​បាន​ទៅ​ទស្សនា​កន្លែង​ដើរ​លេង​ជាច្រើន​នៅ​ក្នុង​រាជធានី​ភ្នំពេញ។

តាមដានជាមួយយើង៖ Million Times

ក្រុមហ៊ុន​ស្រាបៀ​ក្រុមហ៊ុន ហនុមាន បាន​ឲ្យ​កូន​ប្រុស ផន មុតច័ន្ទឧត្តម ហៅ Erich កូនប្រុស​ទី ២ និង​កូន​ប្រសា​ស្រី Jade ដែល​ជា​ភរិយា ផន មុតសុក្រឆពណ្ណ ហៅ​ Richie ជា​អ្នក​នាំ​ដើរ​កម្សាន្ត។ កូន​ប្រុស​បង្កើត និង​កូន​ប្រសា​ស្រី​ថៅកែ​ហនុមាន បាន​នាំ Hongdea Guy Sean ទៅ​ទស្សនា​ព្រះបរមរាជវាំង, ផ្សារ​ធំ​ថ្មី, ​ដើរ​លេង​នៅ Walk Street និង​ដូចជា​ធ្វើ​កម្មវិធី​សប្បុរស​ធម៌​ផង​ដែរ។

ក្រុមហ៊ុន​ហនុមាន​បាន​អញ្ជើញ Influencer ដ៏​ល្បី​របស់​កូរ៉េ ដើម្បី​មក​ជួយ​ផ្សព្វផ្សាយ​ពី​តំបន់​ទេសចរណ៍​របស់​ប្រទេស​កម្ពុជា។ មក​ដល់​កម្ពុជា Hongdea Guy ទទួល​បាន​ការ​ស្វាគមន៍ ក៏​ដូចជា​ភាព​កក់ៀក្ដៅ​ពី​សំណាក់​ប្រជាជន​កម្ពុជា ហើយ​លោក​ពិតជា​សប្បាយ​រីករាយ​ដែល​បាន​មក​ដល់​កម្ពុជា ដោយ Instagram លោក​បាន update វីដេអូ​លើ story បន្តបន្ទាប់។

គួរ​បញ្ជាក់​ថា​កន្លង​មក​ក្រុមហ៊ុន​ហនុមាន បាន​អញ្ជើញ​បុគ្គល​មាន​ឥទ្ធិពល​ជាច្រើន​លើ​ពិភពលោក​មក​ទស្សនា​កម្ពុជា​ក្នុង​នោះ​រួម​មាន៖

  • Ishow Speed ឆ្នាំ ២០២៤ ពេល Ishow Speed មក​ខ្មែរ​អំឡុង​​មក​ចូលរួម​ព្រឹត្តិការណ៍ Gumball 3000 ហើយ​ក៏​ត្រូវ​បាន Eric នាំ​ដើរ​កម្សាន្ត​ជាច្រើន​កន្លែង។ ក្រោយ​ចប់ Gumball 3000 YouTuber រូប​នេះ​ក៏​បាន​មក​ខ្មែរ​ម្ដង​ទៀត។
  • JB មក​ខ្មែរ ២ ដង ត្រូវ​បាន​កូនប្រុស​របស់​ថៅកែ​ហនុមាន ដែល​ជា​លំដាប់​សេដ្ឋី​នៅ​ស្រុកខ្មែរ ​​ហៅ​មក​កាត់​សក់​​ឲ្យ ក៏​ដូចជា​មក​ដើរ​លេង​កម្សាន្ត​ផង​ដែរ។
  • Chatmo ជា livestreamer ដ៏​ល្បី បាន​មក​កម្ពុជា​អំឡុង​ខែ ៤ ឆ្នាំ​នេះ ហើយ​លោក​ក៏​បាន Live ​​ផ្សព្វផ្សាយ​ពី​ប្រទេស​កម្ពុជា​ទៅ​កាន់​ពិភពលោក​ផង​ដែរ៕

អត្ថបទ៖ ឆដា, រូបភាព Hanuman