សម្រាប់ Top Fan របស់អ្នកជំនួញអចលនទ្រព្យ អ្នកឧកញ៉ា សំ សុខនឿន មានឱកាសទទួលកាដូសៀវភៅ «គ្រឹះនៃជីវិត អ្នកឧកញ៉ា សំ សុខនឿន ក្នុងមាគ៌ាអចលនទ្រព្យ»

គន្លឹះ​រក​ស៊ី​ផ្នែក​អចលនទ្រព្យ​ទាំង​ប៉ុន្មាន​របស់​ប្រធាន​សម្ព័ន្ធ​ក្រុមហ៊ុន SAM SN Group ត្រូវ​បាន​លោក​ចងក្រង​ទុក​ក្នុង​សៀវភៅ «គ្រឹះនៃជីវិត អ្នកឧកញ៉ា សំ សុខនឿន ក្នុងមាគ៌ាអចលនទ្រព្យ»។

តាមដានជាមួយយើង៖ Million Times

សៀវភៅ​នេះ​ដែរ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី សំណាក់​អ្នក​ជំនួញ​គ្រប់​ស្រទាប់ ពិសេស​សិស្ស​និស្សិត​ដែល​កំពុង​បន្ត​ការ​សិក្សា​នៅ​មហាវិទ្យាល័យ​នានា។ សៀវភៅ​ដ៏​មាន​តម្លៃ​របស់​អ្នក​ឧកញ៉ា សំ សុខនឿន បាន​បោះពុម្ព​ផ្សាយ​ក្នុង​ចំនួន​មាន​កំណត់ ដូចនេះ​ហើយ​សម្រាប់​អ្នក​មិន​ទាន់​បាន​ជាវ សូម​កុំ​ទាន់​អស់​សង្ឃឹម។

ម្ចាស់​ស្នាដៃសៀវភៅ បាន​រៀបចំ​ជា​កាដូ​ដល់ Top Fan ដោយ​គ្រាន់តែ​តាម​ដាន​លោក​​ពិត​ប្រាកដ​នៅ​បណ្ដាញ​សង្គម​ទំនាក់ទំនង Facebook Page អ្នក​ឧកញ៉ា សំ សុខនឿន នឹង​មាន​ឱកាស​ទទួល​បាន​សៀវភៅ «គ្រឹះ​នៃ​ជីវិត អ្នកឧកញ៉ា សំ សុខនឿន ក្នុង​មាគ៌ា​អចលន​ទ្រព្យ» ១ ក្បាលម្នាក់។

ឱកាស​ល្អ​នោះ​សម្រាប់​តែ «Top Fan» នៃ Page ផ្លូវការ​អ្នក​ឧកញ៉ា​ដែ​មាន​ដើម​កំណើត​ពី​ស្រុក​ក្រូចឆ្មារ ទាំងអស់ ដែល​មាន​ឈ្មោះ​ថា «Dr. Sam Soknoeunបណ្ឌិត សំ សុខនឿន ✅»។ ដោយ «Top Fan » ទាំងអស់​អាច​ទៅ​ទទួល​យក​កាដូ​សៀវភៅ «គ្រឹះ​នៃ​ជីវិត អ្នកឧកញ៉ា សំ សុខនឿន ក្នុង​មាគ៌ា​អចលនទ្រព្យ» ក្នុង​ម្នាក់ ១ក្បាល​ដោយ​ឥតគិតថ្លៃ ចាប់ពី​ថ្ងៃ​ទី ៥ ខែ​តុលា ឆ្នាំ២០២៥ – ថ្ងៃទី០៥ ខែ​វិច្ឆិកា ឆ្នាំ ២០២៥។

គួរ​បញ្ជាក់​ផង​ដែរ​ថា ​សៀវភៅ «គ្រឹះ​នៃ​ជីវិត អ្នកឧកញ៉ា សំ សុខនឿន ក្នុង​មាគ៌ា​អចលនទ្រព្យ» បាន​ប្រមូល​ផ្ដុំ​ទៅ​ដោយ​បទ​ពិសោធន៍​វិនិយោគ​ល្អ​ៗ ចាប់ពី​ពេល​ប្រឡូក​ក្នុង​វិស័យ​ជំនួញ រហូត​ទទួល​បាន​ជោគជ័យ​ដូច​ពេល​បច្ចុប្បន្ន៕

អត្ថបទ៖ ឆដា, រូបភាព៖ ផ្ដល់ឲ្យ