អ្នកជំនួញអចលនទ្រព្យ ដែមានដេីមកំណេីតមកពីស្រុកក្រូចឆ្មារ និងជាប្រធានសម្ព័ន្ធក្រុមហ៊ុន SAM SN Group អ្នកឧកញ៉ា សំ សុខនឿន តែងតែចែករំលែកចំណេះដឹងផ្សេងៗ ពិសេសការសន្សំទុកដាក់ប្រាក់កាក់ ដើម្បីវិនិយោគតែម្ដង។



កាលពីប៉ុន្មានថ្ងៃមុនអ្នកឧកញ៉ា សំ សុខនឿន បានបង្ហាញពីក្បួនទុកដាក់លុយកាក់សន្សំ ដើម្បីរៀបចំអនាគតនាពេលខាងមុខម្ដងមកហើយ។ ថ្ងៃនេះទៀតសោត លោកបានបន្ថែមក្បួន១ ក្នុងចំណោមក្បួនជាច្រើន សម្រាប់អ្នកចង់វិនិយោគផ្នែកដីធ្លី។
ប្រធានសម្ព័ន្ធក្រុមហ៊ុន SAM SN Group លើកឡើងថា ក្បួន១ ក្នុងចំណោមក្បួនជាច្រើនសម្រាប់អ្នកចង់វិនិយោគដីធ្លីគឺ បើលោកអ្នកកំពុងតែធ្វើជំនួញអ្វីមួយ និងកំពុងទទួលបានប្រាក់ចំណេញប្រចាំថ្ងៃ ប្រចាំខែ ឬជាប្រចាំឆ្នាំ ហើយការដកប្រាក់ចំណេញរបស់លោកអ្នកពីជំនួញនោះមិនបង្កឲ្យប៉ះពាល់ដល់ដំណើរការនៃជំនួញមួយនោះទេ។

ចំណុចមួយទៀត ត្រូវប្រាកដចិត្តថា លោកអ្នកច្បាស់មិនមានតម្រូវការប្រើប្រាស់ប្រាក់ទាំងនោះចាប់ពីរយៈពេល ៥ ឆ្នាំឡើងទៅ នោះលោកអ្នកអាចយកទៅវិនិយោគដីធ្លីជាយក្រុង (ដីស្រែ) ដែលអាចធ្វើឲ្យលោកអ្នកទទួលបានផលចំណេញច្រើន៕

អត្ថបទ៖ ឆដា, រូបភាព៖ ផ្ដល់ឲ្យ