ឈុតអាវក្រៅ ៣ របស់ថៅកែហនុមានពេលដើរកម្សាន្តក្រៅប្រទេសស្រស់ស្អាត មើលទៅក្មេងជាងវ័យ

លោកស្រី ខៀវ សស៊ីលៀប ស្ថាបនិកា និង​អគ្គ​នាយិកា​ក្រុម​ប្រឹក្សា​ភិបាល នៃ​ក្រុមហ៊ុន​ហនុមាន ប៊ែវើរីជីស បាន​បង្ហាញ​ដំណើរ​កម្សាន្ត​ច្រើន​នៅ​លើ​បណ្ដាញ​សង្គម នា​មួយ​រយៈ​ចុងក្រោយ​នេះ។

តាមដានជាមួយយើង៖ Million Times

ស្ត្រី​អ្នក​ជំនួញ​ដ៏​ល្បី​រូប​នេះ​ជា​មនុស្ស​ទាន់​សម័យ មាន​សម្រស់​ស្រស់​ស្អាត ហើយ​ពូកែ​ក្នុង​ការ​រកស៊ី​ថែម​ទៀត។ ក្នុង​នាម​ជា​នារី​ទាន់​សម័យ ថៅកែ​ស្រាបៀ​ហនុមាន​រូប​នេះ​បាន​ជ្រើសរើស​ម៉ូដ​សម្លៀកបំពាក់​ស័ក្ដិសម​នឹង​ឋានៈ តួនាទី ពិសេស​រូបរាង​តែម្ដង។

បើ​ទោះ​ជា​មាន​កូន​ប្រសា​ហើយ​ក៏​ដោយ តែ​សេដ្ឋិនី​រូប​នេះ​មាន​រស​និយម​អស្ចារ្យ ដោយ​ឈុត​នីមួយ​ៗ​មើល​ទៅ​សម​ជាមួយ​រូបរាង​លោកស្រី​បំផុត។ ជាក់ស្ដែង​ដូច​ម៉ូដ ៣ ខាង​ក្រោមនេះ ទោះ​ជា​ស្លៀក​ក្នុង​ដំណើរ​កម្សាន្ត មើល​ទៅ​ធម្មតា​ៗ តែ​តម្លៃ​​លំដាប់​អ្នក​មាន​ៗ៕
១. អាវ Louis Vuitton Monogram Mink Fur Zipped Hoodie ជាង ៣ ម៉ឺន​ដុល្លារ។


២. អាវ​ក្រៅ​រោម​សត្វ Brown Mink Fur Jacket With Hood តម្លៃ​ជាង ៤ ​ពាន់​ដុល្លារ។


៣. ឈុត Goldbergh Ciel Bleuអាវ​ជាង ៩ រយ​ដុល្លារ និង​ខោ​ជាង ១ ពាន់​ដុល្លារ៕


អត្ថបទ៖ ឆដា, រូបភាព៖ Leap Khieu