សេដ្ឋិនី ឆាយ លក្ខិណា ដែលជាម្ចាស់ក្រុមហ៊ុន ហ្គោដេន អេរ៉ា យូអិលរី ឯ.ក និងជាម្ចាស់ហាងពេជ្រ ឡុកហ្វុក គ្រឿងអលង្ការ (LukFook Jewellery) ដ៏ល្បី ថ្មីៗនេះបានទៅប្រទេសអូស្ត្រាលីទទួលកូនស្រីបណ្ដូលចិត្ត បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យក្នុងសាលាដ៏ល្បីនៅក្រៅប្រទេស។


កូនស្រីថៅកែ ឡុកហ្វុក គ្រឿងអលង្ការ ទើបបញ្ចប់ការសិក្សានៅសាលា Canberra Grammar School។ ក្នុងការទៅអបអរកូន លោកស្រី និងស្វាមី ព្រមទាំងកូនប្រុសច្បង សុទ្ធតែបានចូលរួមកម្មវិធីទទួលសញ្ញាប័ត្ររបស់សមាជិកគ្រួសារ។
ស្រ្តីអ្នកជំនួញផ្នែកគ្រឿងអលង្ការវ័យ ៤៣ឆ្នាំរូបនេះ ពិតជាពូកែតុបតែងខ្លួនមែន ដោយជ្រើស fashion បែបយុវវ័យ ខោខោវប៊យជើងស្មើ តែអាវក្រៅម៉ាក CHANEL 19C ពណ៌ទឹកប៊ិចចាស់ដ៏ល្បីដែលមានតម្លៃ ៤៤៩៩ ដុល្លារ រួមទាំងខ្សែក van cleef ដែលជាម៉ូដពេញនិយមរបស់ក្រុមលំដាប់អភិជន។ នេះនៅមិនទាន់រាបបញ្ចូលកាបូប Hermes Hermès Mini Kelly និងវែនតាខ្មៅ Saint Laurent។

ក្រឡេកទៅមើលសាលារៀនដែលកូនសេដ្ឋិនី ឆាយ លក្ខិណា សិក្សាវិញផ្ដល់ការអប់រំចាប់ពីថ្នាក់មត្តេយ្យដល់ថ្នាក់ទី ១២ សម្រាប់ក្មេងប្រុស និងស្រី។សាលានេះបានអប់រំនាយករដ្ឋមន្ត្រីអូស្ត្រាលី មួយរូបគឺលោក Gough Whitlam ហើយមានបញ្ជីឈ្មោះអតីតសិស្សល្បីៗជាច្រើន។
ចំណែកតម្លៃសិក្សាវិញ Canberra Grammar School អាចមានរហូតដល់ខ្ទង់ម៉ឺនដុល្លារ តាមឆ្នាំ និងបន្ថែមហាត់រៀនជំនាញជាច្រើនទាំងទៀតទាំងផ្នែកកីឡា និងតន្ត្រី៕





អត្ថបទ៖ ឆដា, រូបភាព៖ Chhay Leakhena