សម្តេច ហ៊ុន សែន៖ កម្ពុជាកំពុងខិតខំសង្រ្គោះកងទ័ព ១៨នាក់ និងធានាសន្តិភាពតាមបណ្តោយព្រំដែន

សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបញ្ជាក់នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ថា សម្តេចនៅមុខប្រព័ន្ធវីដេអូ ជាមួយសម្តេច ទៀ បាញ់ និងមេបញ្ជាការកងទ័ពជើងគោកលោក ម៉ៅ សុផាន់ ដើម្បីត្រួតពិនិត្យស្ថានភាពនយោបាយ និងយុទ្ធសាស្ត្រពាក់ព័ន្ធនឹងវិបត្តិនៅតាមបណ្ដោយព្រំដែន បន្ទាប់ពីអគ្គបញ្ជាការ លោក វង្ស ពិសេន ចាកចេញដើម្បីចូលរួមប្រជុំនៅប្រទេសម៉ាឡេស៊ី។

តាមដានជាមួយយើង៖ Million Times

សម្តេចបានបញ្ជាក់ថា នៅទីបញ្ជាការមួយផ្សេងទៀត នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងក្រុមការងារកំពុងអនុវត្តកិច្ចការយ៉ាងសកម្ម ដើម្បីស្វែងរកដំណោះស្រាយជួយសង្រ្គោះកងទ័ពកម្ពុជា ចំនួន ១៨នាក់ ដែលត្រូវបានភាគីថៃចាប់ខ្លួន បន្ទាប់ពីមានការព្រមព្រៀងឈប់បាញ់។ ការពឹងពាក់លើកាកបាទក្រហមអន្តរជាតិ ត្រូវបានបញ្ជាក់ថា ជាជំហានបន្ទាប់ក្នុងការអភិវឌ្ឍការទំនាក់ទំនង និងការជួយសង្រ្គោះផ្នែកមនុស្សធម៌។

សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានទាក់ទងទៅកាន់បណ្តាមេបញ្ជាការកងទ័ព នៅតំបន់ខាងមុខ ដើម្បីជំរុញឲ្យគោរពយ៉ាងម៉ឺងម៉ាត់នៃបទឈប់បាញ់ និងប្រុងប្រយ័ត្នខ្ពស់ ក្នុងករណីមានការរំលោភនឹងសន្ធិសញ្ញាព្រំដែនពីភាគីម្ខាងទៀត។

សម្តេចក៏បានលើកឡើងពីការកាត់បន្ថយការប្រើប្រាស់ស្ករ Starbucks ដោយបានថ្លែងថា៖ «ថ្ងៃមុន Starbucks ស្ករ ១០០% ថ្ងៃនេះ Starbucks ស្ករ ៣០% ហើយនឹងឈានទៅស្ករ ០% ដើម្បីបង្ការជំងឺទឹកនោមផ្អែម»។