លោកប្រធានាធិបតី Donald Trump បានប្រកាសពីកិច្ចព្រមព្រៀងពន្ធគយជាមួយប្រទេសជប៉ុនកាលពីថ្ងៃអង្គារ ដោយទម្លាក់ពន្ធ ២៤% មកត្រឹម ១៥% លើទំនិញដែលនាំចូលពីជប៉ុន។
លោក Trump បានបង្ហោះនៅលើ Truth Social ថា “កិច្ចព្រមព្រៀងនេះនឹងបង្កើតការងាររាប់រយពាន់កន្លែង ដោយបន្ថែមថា សហរដ្ឋអាមេរិកនឹងបន្តមានទំនាក់ទំនងល្អជាមួយប្រទេសជប៉ុនជានិច្ច” ។
តាមដានជាមួយយើង៖
Million Times


លោកប្រធានាធិបតីនិយាយថា ប្រទេសជប៉ុននឹងវិនិយោគ តាមទិសដៅរបស់លោក គឺមានតម្លៃ ៥៥០ ពាន់លានដុល្លារទៅក្នុងសហរដ្ឋអាមេរិក។ នៅក្នុងលិខិតថ្មីមួយផ្ញើជូននាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba លោក Trump បាននិយាយថា ពន្ធ ១៥% លើទំនិញនាំចូលរបស់ជប៉ុន នឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែសីហាតទៅ៕