ម្ចាស់បុរី KK The Residence 598 អ្នកឧកញ៉ា គឹម សុខអេង ទទួលបានពានរង្វាន់ “GREAT ASEAN CSR BUSINESS AWARD 2025” 

ថ្មីៗនេះ ស្ថានប័នល្បីឈ្មោះមួយ បានប្រគល់ពានរង្វាន់ “GREAT ASEAN CSR BUSINESS AWARD 2025” សម្រាប់ “ជើងឯកអាជីវកម្ម CSR អាស៊ានឆ្នាំ 2025” ជូនអ្នកឧកញ៉ា គឹម សុខអេង ដើម្បីបង្ហាញពីភាពជាអ្នកដឹកនាំដ៏ឆ្នើមក្នុងវិស័យជំនួញ។

តាមដានជាមួយយើង៖ Million Times

ការផ្តល់ពានរង្វាន់នេះឆ្លុះបញ្ចាំងពីភាពជាអ្នកដឹកនាំអាជីវកម្មប្រកបដោយចក្ខុវិស័យខ្ពស់របស់អ្នកឧកញ៉ា គឹម សុខអេង ម្ចាស់គម្រោងបុរី KK The Residence 598  ពីស្ថាប័ន Asia Prestige CEO Excellence Award នៅក្នុងការប្តេជ្ញាចិត្តដ៏ឆ្នើមរបស់អ្នកឧកញ៉ាចំពោះទំនួលខុសត្រូវសង្គម និងបន្តជំរុញឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាននៅទូទាំងតំបន់អាស៊ាន។

អ្នកឧកញ៉ា គឹម សុខអេង ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ម្ចាស់បុរី ខេស៊ី (Borey KC) ​ដែលនៅ​ជិត​ផ្សារ​ព្រែកព្នៅ ខណ្ឌ​ព្រែកព្នៅ និងជាអ្នកអភិវឌ្ឍន៍លំនៅឋានបែបទំនើបស៊ីវិល័យ KK The Residence 598 ផ្លូវជាសុផារ៉ា។ អ្នកឧកញ៉ាក៏ជាអគ្គនាយក Eng Design & Construction, ស្ថាបនិក​ក្លិប​ហាត់ប្រាណ​ បឹងកេងកង និង​ជា​សហ​ស្ថាបនិក​ក្រុមហ៊ុន​ពុះ​ដីឡូត៍ នៅ​ខេត្ត​កោះកុងផងដែរ។

អ្នកឧកញ៉ា គឹម សុខអេង ជាប្រធានសភាយុវពាណិជ្ជករកម្ពុជា សាខាងមេគង្គ JCJ Mekong និងជាសមាជិកសមាគមឧកញ៉ាកម្ពុជា សមាជិកសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងសមាជិកសមាគមអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា៕