ផ្លាស់ប្តួរទៀតហើយ! ថៃតែងតាំងមនុស្សស្និទជាមួយ ថាក់ស៊ីន ជានាយករដ្ឋមន្ត្រីស្តីទី

ឧបនាយករដ្ឋមន្រ្តីថៃ លោក Phumtham Wechayachai វ័យ ៧១ឆ្នាំ ត្រូវបានបញ្ជាក់ជាផ្លូវការនៅថ្ងៃព្រហស្បតិ៍នេះថា ជានាយករដ្ឋមន្ត្រីចាំផ្ទះរបស់ថៃ។ បើតាមសេចក្ដីថ្លែងការណ៍របស់រដ្ឋាភិបាលថៃ។

តាមដានជាមួយយើង៖ Million Times

ក្រោយព្យួរតំណែងលោកស្រី Paetongtarn Shinawatra ដោយសាររឿងអាស្រូវបែកធ្លាយកិច្ចសន្ទនាទូរសព្ទ ជាមួយសម្តេចតេជោ ហ៊ុន សែន រដ្ឋមន្រ្តីដឹកជញ្ជូនថៃ លោក Suriya Jungrungreangkit ឡើងកាន់តួនាទីជានាយករដ្ឋមន្រ្តីស្តីទីរបស់ប្រទេសថៃ។

លោក Phumtham Wechayachai ជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ហើយក៏ជាអ្នកនយោបាយជើងចាស់មួយរូបរបស់គណបក្សភឿថៃ ដែលជាមនុស្សស្និទជាមួយអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ហើយក៏ជាកម្លាំងជំរុញនៅក្នុងរដ្ឋាភិបាលបច្ចុប្បន្ន។

ការទទួលតួនាទីជានាយករដ្ឋមន្ត្រីចាំផ្ទះរបស់លោក Phumtham ធ្វើឡើងបន្ទាប់ពីតុលាការធម្មនុញ្ញថៃ សម្រេចព្យួរតំណែងលោកស្រី Paetongtarn Shinawatra ពីនាយករដ្ឋមន្រ្តីក្នុងសប្តាហ៍នេះ។

ការតែងតាំងមន្រ្តីស្និទរបស់លោក ថាក់ស៊ីន ស្របពេលដែលគណៈរដ្ឋមន្ត្រីថ្មីសរុបចំនួន ១៤រូប ស្បថចូលកាន់តំណែងនៅថ្ងៃព្រហស្បតិ៍នេះ រួមទាំងលោកស្រី Paetongtarn Shinawatra ដែលនឹងចូលកាន់តួនាទីគណៈរដ្ឋមន្ត្រីថ្មីជារដ្ឋមន្ត្រីក្រសួងវប្បធម៌។