នាយករដ្ឋមន្ត្រីថៃ ត្រូវបានតុលាការធម្មនុញ្ញសម្រេចព្យួរតំណែងបណ្ដោះអាសន្ន

នៅថ្ងៃអង្គារ ទី០១ ខែកក្កដា តុលាការធម្មនុញ្ញថៃបានសម្រេចព្យួរតំណែងនាយករដ្ឋមន្ត្រី Paetongtarn Shinawatra ពីការិយាល័យបណ្ដោះអាសន្ន ជុំវិញការបែកធ្លាយសារសម្លេងដ៏ចម្រូងចម្រាស់ ជាមួយអតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។

តាមដានជាមួយយើង៖ Million Times

ទីភ្នាក់ងារព័ត៌មាន AP បានរាយការណ៍ថា ចៅក្រមនៃតុលាការធម្មនុញ្ញថៃបានបោះឆ្នោតជាជាឯកច្ឆ័ន្ទ សម្រេចលើញត្តិព្យួរតំណែងលោកស្រីនាយករដ្ឋមន្ត្រី ដោយទទួលបានសម្លេងគាំទ្រ ៧ ទល់នឹង ២។

បន្ថែមពីការព្យួរតំណែងនេះ លោកស្រី Paetongtarn ក៏កំពុងប្រឈមមុខនឹងការស៊ើបអង្កេត ពីបទចោទប្រកាន់ទាក់ទងនឹងការល្មើសច្បាប់មួយចំនួន ដោយនាយកដ្ឋានប្រឆាំងអំពើពុករលួយ NACC ជាអ្នកទទួលសំណុំរឿងនេះ។ លោកស្រីនាយករដ្ឋមន្ត្រី ក៏អាចនឹងត្រូវរបូតតំណែងមួយនេះផងដែរ បើសិនជា NACC រកឃើញថា លោកស្រីបានប្រព្រឹត្តល្មើសច្បាប់។

គួរជម្រាបដែរថា កៅអីនាយករដ្ឋមន្ត្រីរបស់លោកស្រី Paetongtarn Shinawatra កំពុងក្ដៅគគុក ក្រោយមានការបែកធ្លាយឃ្លីបសម្លេងរបស់លោកស្រី ជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ស្ដីពីស្ថានការណ៍ព្រំដែនថៃ-កម្ពុជា ដែលកំពុងមានភាពតឹងតែង ក្រោយមានករណីផ្ទុះអាវុធកាលពីថ្ងៃទី២៨ ខែឧសភា និងបានបង្កឲ្យទាហានកម្ពុជាម្នាក់ បានបាត់បង់អាយុជីវិត៕

អត្ថបទ៖ Luffy រូបភាព៖ AP