លោក Barron Trump កូនប្រុសពៅរបស់ប្រធានាធិបតីអាមេរិក Donald Trump ត្រូវបានគេរាយការណ៍មកថា បានរកចំណូលជិត ៤០លានដុល្លារ ពីវិស័យកាក់ឌីជីថល ដែលគ្រួសារត្រកូល Trump កំពុងបណ្ដាក់ទុនរកស៊ី ដោយបង្កើតក្រុមហ៊ុន World Liberty Financial។
តាមដានជាមួយយើង៖
Million Times


សារព័ត៌មាន Forbes បានចុះផ្សាយថា លោក Barron អាចកើបចំណូលប្រហែល ២៥លានដុល្លារ ក្រោយការបង់ពន្ធរួច ពីការលក់កាក់ឌីជីថល ដែលគ្រួសាររបស់គេបានបញ្ចេញកាលពីឆ្នាំទៅ។
ចាប់តាំងពីបង្កើតកាក់ឌីជីថលថ្មី ប្រធានាធិបតី Trump ត្រូវបានគេសន្មតថា មានកំណើនទ្រព្យសម្បត្តិជាង ១ពាន់លានដុល្លារ ពីអាជីវកម្មពាក់ព័ន្ធនឹងវិស័យកាក់ឌីជីថល ស្របពេលកូនប្រុសពៅវ័យ ១៩ឆ្នាំរបស់លោក អាចរកលុយបានច្រើនជាងបងៗបង្កើតរបស់គេ បើធៀបនឹងកាលពីពួកគេមានវ័យស្របាលគ្នា៕
អត្ថបទ៖ Luffy រូបភាព៖ Snopes