អ្នកឧកញ៉ា ហេង បូរិន ម្ចាស់បុរី ហេង បូរិន គ្រុប បានប្រគល់កាដូនូវរថយន្តថ្មីសន្លាង ២គ្រឿងឲ្យបុគ្គលិកឆ្នើមប្រចាំក្រុមហ៊ុនជាលើកទី ៤ ដែលខិតខំប្រឹងប្រែងបំពេញការងារបានល្អជូនក្រុមហ៊ុន។


តាមរយៈបណ្តាញសង្គមនៅព្រឹកថ្ងៃសុក្រ ទី២៧ ខែមិថុនានេះ អ្នកឧកញ៉ា ហេង បូរិន បានប្រកាសអបអរសាទរដល់បុគ្គលិកជាមួយរូបភាពច្រើនសន្លឹកលើ Facebook ផ្ទាល់ខ្លួន ដោយអ្នកឧកញ៉ាបានឲ្យដឹងថា អបអរសាទរផ្ដល់រថយន្ត២គ្រឿង ជូនបុគ្គលិកឆ្នេីម២នាក់ បន្ថែមទៀត ជាលេីកទី៥។
អ្នកឧកញ៉ាបានសរសេរថា បុគ្គលិកមានស្នាដៃ មានផលិតភាពការងារខ្ពស់ឱ្យស្ថាប័ន គួរត្រូវបានលេីកទឹកចិត្ត ព្រោះស្ថាប័នរីកចម្រេីនទៅបាន ក៏ដោយសារមានការចូលរួមពីបុគ្គិលខ្លាំងជាចាំបាច់។
អ្នកឧកញ៉ាបញ្ជាក់ថា ការងារណាក៏ដោយ គ្មានលទ្ធផលល្អណាមួយ បានមកដោយមិនមានការខិតខំប្រឹងប្រែងនោះទេ។ ពេលអ្នកយកចិត្តទុកដាក់ ខិតខំបំពេញការងារអ្នកឱ្យបានល្អ នោះសមិទ្ធផលល្អអស្ចារ្យជាច្រេីន នឹងតម្រង់ជួររង់ចាំអ្នក៕


