អ្នកសម្របសម្រួលស្នើសុំបង់ប្រាក់ ២០លានដុល្លារ បញ្ចប់រឿងក្ដីរវាងលោក Trump និង CBS News

រឿងក្ដីរវាងប្រធានាធិបតីអាមេរិក Donald Trump និងទីភ្នាក់ងារព័ត៌មាន CBS News បានបន្តអូសបន្លាយមិនទាន់ចប់ រយៈពេលជាច្រើនខែ ហើយថ្មីៗនេះអ្នកសម្របសម្រួលរឿងក្ដីនេះ បានស្នើសុំបង់ប្រាក់ ២០លានដុល្លារ ដើម្បីបញ្ចប់សំណុំរឿងនេះ។

តាមដានជាមួយយើង៖ Million Times

ទីភ្នាក់ងារព័ត៌មាន WSJ បានរាយកាណ៍ថា សំណើមួយនោះបានបញ្ជាក់ថា ១៧លានដុល្លារ នឹងត្រូវបរិច្ចាគទៅកាន់មូលនិធិប្រធានាធិបតី Trump ខណៈទឹកប្រាក់ដែលសេសសល់ នឹងត្រូវយកទៅប្រើប្រាស់ដើម្បីរត់ឯកសារផ្លូវច្បាប់ ដើម្បីបញ្ចប់រឿងក្ដីនេះ។

គួររំលឹកបន្តិចថា កាលពីខែតុលាឆ្នាំទៅ លោក Donald Trump បានដាក់ពាក្យប្ដឹងទីភ្នាក់ងារព័ត៌មាន CBS News ទាមទារសំណង ១០ពាន់លានដុល្លារ បន្ទាប់ពីចោទប្រកាន់ថា ប្រព័ន្ធផ្សព្វផ្សាយមួយនេះបានផ្សាយព័ត៌មានមិនពិតប្រាកដ។

សូមជម្រាបដែរថា កាលពីខែឧសភា ក្រុមហ៊ុនមេរបស់ CBS News គឺ Paramount បានស្នើសុំបង់ប្រាក់ ១៥លានដុល្លារ ដើម្បីបញ្ចប់រឿង ប៉ុន្តែក្រុមការងារលោក Trump ចង់បានសំណង ២៥លានដុល្លារ និងទាមទារឲ្យប្រព័ន្ធផ្សព្វផ្សាយ CBS News ចេញមកសុំទោសជាសាធារណៈ៕

អត្ថបទ៖ Luffy រូបភាព៖ Daily Mail