មហាសេដ្ឋី Amazon ស្កាត់ជួបលោក Trump ជជែកពីកិច្ចកុងត្រារដ្ឋាភិបាល ជាមួយក្រុមហ៊ុនខ្លួន

កំពូលមហាសេដ្ឋី Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon និង Blue Origin បានជួបជាមួយប្រធានាធិបតីអាមេរិក Donald Trump យ៉ាងតិច ២ដងក្នុងខែនេះ ដើម្បីជជែកពីកិច្ចព្រមព្រៀងរដ្ឋាភិបាល ជាមួយក្រុមហ៊ុនរបស់លោក។

តាមដានជាមួយយើង៖ Million Times

សារព័ត៌មាន WSJ បានចុះផ្សាយថា លោក Bezos បានណាត់ជួបជជែកការងារ ជាមួយប្រធានាធិបតី Trump ស្នើសុំឲ្យមានការបង្កើនកិច្ចកុងត្រារវាងរដ្ឋាភិបាលអាមេរិក ជាមួយក្រុមហ៊ុន Blue Origin ពាក់ព័ន្ធនឹងការរុករកលំហអាកាស ក៏ដូចជាការផលិតយានអវកាសជាដើម។

គួរជម្រាបដែរថា ការណាត់ជួបរវាងមនុស្សកំពូលលុយ ជាមួយមេដឹកនាំអាមេរិក ធ្វើឡើងចំពេលលោក Trump កំពុងព្យាយាមលុបចោលនូវកិច្ចព្រមព្រៀងមួយចំនួន ដែលធ្លាប់ប្រគល់ជូនមហាសេដ្ឋី Elon Musk ដោយសារភាពល្អក់កករខ្លះៗ ដែលបានកើតមានចំពោះទំនាក់ទំនងអ្នកទាំង២៕

អត្ថបទ៖ Luffy រូបភាព៖ CCN