មហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនបំផុតនៅប្រទេស លំដាប់លេខរៀងទី០៣ លោក Charoen Sirivadhanabhakdi បានផ្ទេរភាគហ៊ុនរបស់លោកប្រហែល ៦៦% ក្នុងក្រុមហ៊ុនភេសជ្ជៈធំបំផុតប្រចាំប្រទេស ThaiBev ឲ្យទៅកូនៗចំនួន ៥រូប។


ទីភ្នាក់ងារព័ត៌មាន Bloomberg បានចុះផ្សាយថា ទោះជាសម្រេចផ្ទេរភាគហ៊ុនឲ្យទៅកូនៗទាំង ៥រូបក្ដី ប៉ុន្តែលោកនៅតែជាក្បាលម៉ាស៊ីនធំ និងជាអ្នកសម្រេចចិត្តចុងក្រោយ នៅក្នុងក្រុមហ៊ុនផលិតភេសជ្ជៈធំបំផុតនៅប្រទេសថៃដដែល។
គួររំលឹកបន្តិចថា កំពូលអ្នកមាននៅថៃរូបនេះ បានបន្តបែងចែកទ្រព្យសម្បត្តិ និងភាគហ៊ុនក្នុងក្រុមហ៊ុនដទៃ ឲ្យកូនៗរបស់លោកមើលការខុសត្រូវជាបណ្ដើរៗ ពោលកាលពីខែមុន លោកក៏ទើបតែផ្ដល់ក្រុមហ៊ុនមួយចំនួន ឲ្យកូនៗគ្រប់គ្រងបន្តផងដែរ។
គួរជម្រាបដែរថា លោក Charoen គឺជាកំពូលមហាសេដ្ឋីមានបំផុតទី៣ ប្រចាំប្រទេសថៃ ដោយមានទ្រព្យសម្បត្តិប្រហែល ១០,៣ពាន់លានដុល្លារ ហើយលោកគឺជាស្ថាបនិកក្រុមហ៊ុន ThaiBev ជាអ្នកផលិតភេសជ្ជៈធំបំផុតនៅប្រទេសថៃ៕
អត្ថបទ៖ Luffy រូបភាព៖ AFP