ម្ចាស់ហ្គារាសសាំង PTT វាលវែង ដែលទើបបើកបាន ៣ខែ បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋបន្តគាំទ្រផងនៅពេលមកលេងវាលវែង ភ្នំ1500 ឬ ស្ពានខ្ពស់ជាងគេក្តី ឬបំពេញការងារផ្សេងក្តី អាចចូលសំរាក ឬចតទៅថតរូបនៅដំរី505 និងប្រេីបន្ទប់ទឹកនៅស្ថានីយ៍យេីងដោយក្តីរីករាយបំផុត។


លោក យ៉ង ឌៀប បានបង្ហោះលើបណ្តាញសង្គម Facebook ក្រោយរាជរដ្ឋាភិបាលប្រកាសឲ្យផ្អាកការនាំចូលប្រេងឥន្ទនៈ និងឧស្ម័តពីប្រទេសថៃ លោកលើកឡើងថា តាំងមានភាពតានតឹងរបស់ខ្មែរនិងថៃរហូតដល់ឈានការបិទការនាំចូលប្រេង និង ឧស្មន័តាំងឡាយនាំចូលពីថៃ គឺលោកមានបងប្អូននិងមិត្តភក្រ័ជាច្រេីនបានឆាត និង ខលសួរសុខទុក្ខ ព្រោះភីធីធីវាលវែងនេះទេីបបេីកជិតបានបីខែប៉ុណ្ណោះ។
លោកបានលើកឡើងថា ភីធីធីនេះ យើងខ្ញុំចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្ម ជាកម្មសិទ្ធិរបស់យេីងជាខ្មែរ តែប្រភពប្រេងពីក្រុមហ៊ុនថៃមុនពេលដែលបិទនាំចូល។ បន្តទៅទៀតក្រុមហ៊ុនPTT (Cambodia) នឹងយកពីប្រភពពីប្រទេសសផ្សេង ដូច ក្រុមហ៊ុនប្រេងដ៍ទៃនៅស្រុកខ្មែរយេីងដែរ។

ហេតុនេះសូមបងប្អូន(មួយចំនួនតូច) កុំប្រកាន់ខឹងពួកយេីងដែលជាម្ចាស់ និង បុគ្គលិកសុទ្ធតែខ្មែរទាំងអស់ដែលនឹងមានជិត20នាក់សំរាប់ភីធីវាលវែងពេលថែមអាហារដ្ឋានមួយទៀតនៅពេលខាងមុខនេះ។ ពួកគាត់ជាសិស្ស និង អ្នកស្រុកភូមិនៅវាលវែងនេះទេ។ ពួកយេីងក៍មិនគាំទ្រជនបរទេសណាដែលមេីលងាយខ្មែរដែរ និង គោរពរាល់ការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំជាតិរបស់យេីងជានិច្ច។
លោកបានសរសេរថា «ខ្ញុំសូមស្វាគមន៍បងប្អូនមកលេងវាលវែង ភ្នំ1500 ឬ ស្ពានខ្ពស់ជាងគេក្តី ឬបំពេញការងារផ្សេងក្តី អាចចូលសំរាក ឬចតទៅថតរូបនៅដំរី505 និង ប្រេីបន្ទប់ទឹកនៅស្ថានីយ៍យេីងដោយក្តីរីករាយបំផុត។ សូមបញ្ជាក់ផងដែរថា នៅស្រុកវាលវែង ខេត្តពោធិសាត់យេីង មានស្ថានីយ៍តេលា និង មានតូតាល់ឆាប់ៗដែរ ដែលនឹងមានគ្រប់ជម្រេីសសំរាប់បងប្អូនក្នុងការប្រេីប្រាស់ សូមកុំបារម្ភ បេីបងប្អូនមិនចង់ចាក់PTT »។
អត្ថបទ៖ សាងតេជៈ រូបភាព៖ យ៉ងឌៀប