Forbes ចាត់ទុក MrBeast ជាកំពូលអ្នកផលិតមាតិកាខ្លាំងបំផុតលើពិភពលោក

YouTuber ល្បីឈ្មោះ MrBeast ដែលមានចំនួនអ្នកគាំទ្រច្រើនបំផុតលើបណ្ដាញសង្គម និងរកចំណូលបានច្រើនដាច់គេលើ YouTube ត្រូវបានសារព័ត៌មាននិយាយពីអ្នកមាន Forbes ចាត់ទុកថា ជាកំពូលអ្នកផលិតមាតិការខ្លាំងបំផុតលើពិភពលោកក្នុងឆ្នាំ២០២៥។

តាមដានជាមួយយើង៖ Million Times

Forbes បានអះអាងថា MrBeast ដែលមានឈ្មោះពិត Jimmy Donaldson គឺជាកំពូលអ្នកផលិតមាតិកា ដោយអាចរកចំណូលបានច្រើនបំផុតលើលោក ប្រហែល ៨៥លានដុល្លារកាលពីឆ្នាំទៅ។

មិនតែប៉ុណ្ណោះ ទស្សនាវដ្ដី Forbes ថែមទាំងបានវាយតម្លៃ និងដាក់ពិន្ទុពេញឲ្យ MrBeast ក្នុងនាមជាសហគ្រិនវ័យឆ្លាតបំផុត ដោយមិនត្រឹមតែជោគជ័យខ្លាំងលើបណ្ដាញសង្គម តែថែមទាំងជោគជ័យក្នុងវិស័យជំនួញ និងមានទឹកចិត្តសប្បុរសថែមទៀត។

គួរជម្រាបបន្តិចថា ប្រភពចំណូលដ៏ធំបំផុតរបស់ MrBeast គឺបានមកពី YouTube ប៉ុន្តែជាមួយគ្នា លោកក៏មានក្រុមហ៊ុនផ្ទាល់ខ្លួនឈ្មោះថា Feastables ដែលផលិតស្ករសូកូឡា ហាងលក់បឺហ្គឺរ MrBeast Burger រួមទាំងជាផលិតករកម្មវិធី Beast Games ដែលកំពុងមានប្រជាប្រិយភាពនៅអាមេរិកថែមទៀត៕

អត្ថបទ៖ Luffy រូបភាព៖ បណ្ដាញសង្គម X