CEO គ្រាក់ៗនៅថៃ អំពាវនាវឲ្យនាយករដ្ឋមន្ត្រីចុះចេញពីតំណែង

ស្ថានភាពនយោបាយដែលកំពុងរញ៉េរញ៉ៃនៅប្រទេសថៃ កំពុងបង្កជាផលប៉ះពាល់ខ្លាំងដល់កំណើនសេដ្ឋកិច្ច និងបានធ្វើឲ្យធុរជនគ្រាក់ៗជាច្រើន បង្ហាញក្ដីបារម្ភជាខ្លាំង ចំពោះការរកស៊ីរបស់ពួកគេ។

តាមដានជាមួយយើង៖ Million Times

ទីភ្នាក់ងារព័ត៌មាន NationThailand បានរាយកាណ៍ថា ក្រោយការស្រង់មតិពី CEO ចំនួន ១០០នាក់ បានឲ្យដឹងថា មតិភាគច្រើនបានទទូចសុំឲ្យលោកស្រី ផែថុងថាន ស៊ីណាវ៉ាត្រា ចុះចេញពីកៅអីនាយករដ្ឋមន្ត្រី ព្រោះបើនៅក្រាញននាល នឹងរឹតតែធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចថៃ ដាំក្បាលចុះកាន់តែអាក្រក់ថែមទៀត។

មតិភាគច្រើនពីធុរជនទាំងអស់នោះសុទ្ធតែអះអាងថា ការដឹកនាំរបស់កូនស្រីពៅលោកថាក់ស៊ីន មិនបានជួយឲ្យស្ថានភាពសេដ្ឋកិច្ចប្រសើរឡើយ ពោលមានតែធ្វើឲ្យកើតជាភាពរញ៉េរញ៉ៃ ក្នុងឆាកនយោបាយ និងធ្វើឲ្យសេដ្ឋកិច្ចជាតិធ្លាក់ចុះតែប៉ុណ្ណោះ៕

អត្ថបទ៖ Luffy រូបភាព៖ CNN