មន្រ្តីវ័យក្មេងកំពុងកាន់តួនាទីអភិបាលក្រុងច្បារមន ខេត្តកំពង់ស្ពឺ លោក ទឹម ផានូ បានភ្ជាប់ជាមួយនារីដ៏ស្រស់ស្អាត ម្ចាស់ហាងលេងយ៉ាន់ និងប្តូរសំបកកងឡាន រ៉ីមហ្សូន កញ្ញា សេង សុខយ៉ាដា។
តាមដានជាមួយយើង៖
Million Times


ពិធីមង្គលស្តីដណ្តឹង ភ្ជាប់ពាក្យរវាងមន្រ្តីវ័យក្មេង និង CEO វ័យក្មេងមួយគូរនេះ រៀបចំឡើងកាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ ដែលផ្តល់កិក្តិយសពីមាតាបិតាទាំងសងខាង ចាស់ទុំត្រកូលរាមច្បង ធ្វើតាមប្រពៃណីខ្មែរយ៉ាងឱឡារឹក និងភ្ញៀវជាច្រើនច្រើនកុះករ។
លោក ទឹម ផា នូ ជា អភិបាលក្រុងច្បារមន ខេត្តកំពង់ស្ពឺ ចូលកាន់តំណែតកាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ ដែលធ្លាប់ជានិស្សិតផ្លាស់ប្តូរការសិក្សានៅសហរដ្ឋអាមេរិក រយៈពេល ១ឆ្នាំ ចំណែក កញ្ញា សេង សុខយ៉ាដា ជាម្ចាស់ហាងដ៏ល្បីឈ្មោះម្តុំវិមានឯករាជ្យ ឈ្មោះថា រ៉ីមហ្សូន ផ្តល់សេវាលេងយ៉ាន់ និងប្តូរសំបកកងឡានផងដែរ៕













