Nvidia គ្រងតំណែងក្រុមហ៊ុនមានតម្លៃថ្លៃបំផុតលើលោក ក្រោយភាគហ៊ុនឡើងថ្លៃខ្លាំង

ក្រុមហ៊ុនផលិតបន្ទះឈីប Nvidia បានក្លាយជាក្រុមហ៊ុនមានតម្លៃថ្លៃបំផុតលើលោក បន្ទាប់ពីតម្លៃហ៊ុនបានឡើងថ្លៃខ្លាំងប្រហែល ៣,៤% និងវ៉ាដាច់ក្រុមហ៊ុន Microsoft ដែលកាន់តំណែងកំពូលនេះរយៈពេលរាប់ឆ្នាំ។

តាមដានជាមួយយើង៖ Million Times

សារព័ត៌មាន MSN បានចុះផ្សាយថា គិតត្រឹមថ្ងៃទី០៤ ខែមិថុនា មូលធនទីផ្សាររបស់ Nvidia មានតម្លៃ ៣,៤៥ទ្រីលានដុល្លារ ស្របពេលក្រុមហ៊ុន Microsoft មានតម្លៃប្រហែល ៣,៤១ទ្រីលានដុល្លារ។

ក្រុមហ៊ុន Nvidia ទើបនឹងប្រកាសពីប្រាក់ចំណូលប្រចាំត្រីមាសទីមួយ ដែលបានបញ្ចប់ត្រឹមថ្ងៃទី២៧ ខែមេសា ដោយទទួលបាន ៤៤,១ពាន់លានដុល្លារ ច្រើនជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ៦៩%។

ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន Nvidia សំងំកើបលុយបានច្រើនក្រាស់ក្រែល ដោយសារតម្រូវការបន្ទះឈីបក្នុងវិស័យបច្ចេកវិទ្យា កំពុងមានសន្ទុះខ្លាំង ជាពិសេសគឺបច្ចេកវិទ្យា AI ដែលធ្វើឲ្យក្រុមហ៊ុនផលិតបន្ទះឈីបនេះ ទទួលបានប្រាក់ចំណេញច្រើនកប់ក្ដោង៕

អត្ថបទ៖ Luffy រូបភាព៖ MSN