លោក ឌួង ឆាយ ដែលជាអគ្គនាយក បុរីដោនថោន បានចំណាយពេលទៅមើលការបាល់ទាត់ពិភពលោក Champions League 2025 ជួបជុំជាមួយមិត្តភ័ក្ត ដែលជាបុគ្គលល្បីៗ កាលពីចុងខែឧសភាកន្លងទៅ។


អគ្គនាយក បុរីដោនថោន បានហោះទៅអឺរ៉ុប ក្នុងបេសកកម្មការងារផ្ទាល់ខ្លួន និងបានធ្វើដំណើរកម្សាន្តជាច្រើនប្រទេសដូចជា ម៉ូណាកូ អ៊ីតាលី និងបារាំង ហើយក៏បានទស្សនាការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Champions League 2025 ជាមួយមិត្តភ័ក្ដិដែលជាកីឡាករបាល់ទាត់ល្បីៗពីទីក្រុងប៉ារីសផងដែរ។
អ្នកជំនួញលំដាប់សេដ្ឋីដូចលោក ឌួង ឆាយ បានចំណាយពេលវេលាដ៏សប្បាយរីករាយជួបជុំមិត្តភ័ក្ដិជាជនបរទេស និងបុគ្គលល្បីៗដែលជាកីឡាករបាល់ទាត់កំពុងប្រកបអាជីពនៅលីគកំពូលៗ Serie A ព្រមជាអតីតកីឡាករ Patrice Evra អតីតប្រធានក្រុម Manchester United និងក្រុមជម្រើសជាតិបារាំង។
ក្រៅពីទៅទស្សនាការប្រកួត Champions League 2025 អ្នកជំនួញមានកេរ្តិ៍ឈ្មោះល្បីល្បាញរូបនេះ ក៏បានទៅទស្សនាការប្រកួត Formula 1 និងបានសាកល្បងកំពូលរថយន្តទំនើបៗបំផុតក្នុងលោកផងដែរ។
សម្រាប់រូបភាពដែល អគ្គនាយក បុរីដោនថោន បង្ហោះលើបណ្ដាញសង្គម បានឲ្យដឹងថា លោកគឺជាមិត្តភ័ក្តិជាមួយកីឡាករ AC Milan ម្នាក់ ដោយរៀបរាប់សំណេរថា “អរគុណ Theo Hernández កីឡាករបាល់ទាត់ជម្រើសជាតិបារាំង និងជាកីឡាករក្លឹប AC Milan ដែលបានជូនខ្ញុំដើរលេងនៅប៉ារីស”។
គ្រានោះដែរ លោក ឌួង ឆាយ បានបង្ហាញការគាំទ្រដល់ PSG -Paris Saint-Germainin ពីព្រោះបងប្រុសបង្កើត Theo Hernández គឺកីឡាករ Lucas Hernandez ក៏ជាកីឡាករក្រុម PSG ដែរ ហើយក្រុមPSG ពិតជាបានលើកពាន Champions League 2025 ប្រាកដមែន៕




អត្ថបទ៖ មេរ៉ា, រូបភាព៖ ឌួង ឆាយ