រដ្ឋបាល Trump ដាក់គោលដៅធំ តាមចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់មួយថ្ងៃ ៣០០០នាក់

លោក Stephen Miller អនុប្រធានបុគ្គលិកសេតវិមានបានប្រកាសជាសាធារណៈថា រដ្ឋបាលប្រធានាធិបតី Donald Trump បានកំណត់គោលដៅថ្មីចំពោះវិធានការលុបបំបាត់ជនអន្តោប្រវេសន៍ពីអាមេរិក ដោយតាមចាប់ខ្លួនជាអតិបរមាក្នុងមួយថ្ងៃ ៣ ០០០នាក់។ នេះបើតាមការចុះផ្សាយពីគេហទំព័រ Fox News។

តាមដានជាមួយយើង៖ Million Times

លោក Miller បាននិយាយថា «ក្រោមការដឹកនាំរបស់ប្រធានាធិបតី Trump ពួកយើងបានកំណត់គោលដៅ ក្នុងការតាមចាប់ខ្លួនជនអន្តោប្រវេសន៍ឲ្យបានយ៉ាងតិច ៣ ០០០នាក់ក្នុងមួយថ្ងៃ ដើម្បីពន្លឿនការសម្រេចវិធានការអាទិភាពរបស់យើង»។

គួរជម្រាបដែរថា ក្នុងរយៈពេល ១០០ថ្ងៃដំបូងក្នុងការកាន់តំណែងរបស់លោក Trump នាយកដ្ឋានអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយ (ICE) បានចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ចំនួន ៦៦ ៤៦៣នាក់ និងបានបញ្ជូនពួកគេចេញទៅប្រទេសកំណើតច្រើនជាង ៦០ ០០០នាក់ហើយ៕

អត្ថបទ៖ Luffy រូបភាព៖ NBC