យានអវកាសក្រុមហ៊ុន SpaceX ធ្លាក់ចូលក្នុងសមុទ្រ អំឡុងពេលបាញ់បង្ហោះសាកល្បង

កាលពីថ្ងៃទី២៧ ខែឧសភា ក្រុមហ៊ុន SpaceX បានរៀបចំការបាញ់បង្ហោះសាកល្បងយានអវកាស Starship លើកទី៩ ទៅកាន់លំហអាកាស ប៉ុន្តែហោះបានរយៈពេលត្រឹម ៣០នាទី ក្រុមការងារមិនបានបញ្ជាយាននោះបាន ហើយវាបានធ្លាក់ចូលក្នុងសមុទ្រ តែសំណាងល្អមិនមានមនុស្សនៅក្នុងយាននោះឡើយ។

តាមដានជាមួយយើង៖ Million Times

សារព័ត៌មាន Reuters បានចុះផ្សាយថា គោលបំណងនៃការបាញ់បង្ហោះសាកល្បងយានអវកាស Starship គឺដើម្បីស្វែងរកមធ្យោបាយ បញ្ជូនមនុស្សឲ្យទៅរស់នៅលើភពព្រះអង្គារ ដែលជាមហិច្ឆតាដ៏ធំបំផុតរបស់មហាសេដ្ឋី Elon Musk។

ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយ ការសាកល្បងរបស់ SpaceX ហាក់មិនសូវទទួលបានលទ្ធផលជាដុំកំភួនឡើយ ពោលយាន Starship បានបាញ់បង្ហោះសាកល្បងចំនួន ៩លើក ទទួលជោគជ័យ ៤លើក ហើយបរាជ័យទាំងសារនេះ គឺ ៥លើកហើយ។

ទោះជាទទួលបានលទ្ធផលបរាជ័យបែបនេះក្ដី ប៉ុន្តែមហាសេដ្ឋី Elon Musk បានបង្ហោះសារលើបណ្ដាញសង្គម X ដោយសរសេរ ភាពបរាជ័យនេះបានផ្ដល់ឲ្យពួកគេនូវទិន្នន័យសំខាន់មួយ ដូច្នេះសម្រាប់ការបាញ់បង្ហោះយានអវកាសនាពេលក្រោយ នឹងកាន់តែមានភាពងាយស្រួលជាងមុនទៀត៕

អត្ថបទ៖ Luffy រូបភាព៖ Reuters