គូរស្វាមីភរិយាថ្មីដែលជាកូនមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលមួយរូប ទើបរៀបអាពាហ៍ពិពាហ៍ថ្មីៗនេះ សុទ្ធតែទទួលបានការអប់រំខ្ពង់ខ្ពស់ម្នាក់ពីបរទេស ម្នាក់នៅក្នុងស្រុក មើលទៅពិតជាស័ក្តសមគ្នាប្រៀបបានគូរព្រេងពីអតីត។


គូរស្វាមីភរិយាថ្មី កូនប្រុសឈ្មោះ សរ វិទូ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័តជាន់ខ្ពស់ផ្នែកពាណិជ្ជកម្ម នៅសាកលវិទ្យាល័យ Charles Sturt University ប្រទេសបារាំង កាលពីខែ៩ ឆ្នាំ២០២៤។ ចំណែកកូនស្រីឈ្មោះ វុឌ្ឍី រ័ត្នវីរីយ៉ាន បញ្ចប់ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យពុទ្ធិសាស្រ្ត កាលពីខែកុម្ភៈ ឆ្នាំ២០២៥។
លោក សរ វិទូរ គឺជាកូនប្រុសលោក សរ សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព (ផ.ក.អ.) និងជាអតីតរដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់។

ក្នុងពិធីអាពាហ៍ពិពាហ៍ កូនប្រុសលោក សរ សុវណ្ណ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ ត្រូវបានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់របស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ព្រមទាំងថ្នាក់ដឹកនាំកំពូលៗ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា ចាស់ទុំទាំងសងខាងអញ្ជើញកាត់សក់បង្កកសិរីជូនគូស្វាមីភរិយាថ្មីយ៉ាងឱឡារឹកអធឹកអធមតាមប្រពៃណីខ្មែរ។

រីឯការរៀបចំតុបតែងកន្លែងពិសារអាហារពេលល្ងាចជប់លៀងឯណេះវិញ គឺស្អាតយកតែមែនទែន ដោយតុបតែងសុទ្ធតែផ្កាស្រស់ៗពេញរោងពិធីតែម្តងជាមួយមុខម្ហូបឆ្ងាញ់ពិសារ ការប្រគុំតន្រ្តីពិរោះរណ្តុំ ដើម្បីអបអរសាទរគូស្វាមគភរិយាថ្មីរបស់លោក សរ សុវណ្ណ៕



















អត្ថបទ៖ លីកា រូបភាព៖ The Ring Weeding Cambodia