ក្រុមហ៊ុន RTNK Group ឧកញ៉ា ឈាង សុវណ្ណរតនៈ បានបោះជំហានចូលក្នុងវិស័យកសិកម្មមួយបន្ថែមទៀត តែវិនិយោគលើការដាំដុះបន្លែធម្មជាតិលើទឹក និងលើដីជាច្រើនហិចតា ដែលមានឈ្មោះថា «កសិដ្ឋានបន្លែសរីរាង្គជីវសា-Jivasaa Hydroponic Farm» ។


លោកឧកញ៉ា ឈាង សុវណ្ណរតនៈ អគ្គនាយកក្រុមហ៊ុន RTNK Group បានប្រាប់គេហទំព័រ Million Times ឲ្យដឹងថា បន្លែធម្មជាតិលើទឹករបស់ក្រុមហ៊ុន អ ធី អិន ខេ (RTNK) ដែលបានដាំដុះ និងបន្លែធម្មជាតិលើរងទឹកនេះ គឺសម្រាប់ប្រើប្រាស់នៅភោជនីយដ្ឋានគ្រប់សាខាក្រោមឱវាទក្រុមហ៊ុន អ ធី អិន ខេ គ្រុប។

លោកឧកញ៉ាបានលើកឡើងថា កសិដ្ឋានបន្លែសរីរាង្គជីវសា បានឆ្លងកាត់វគ្គបណ្តុះបណ្តាលជាច្រើន ទាំងទ្រឹស្តីអំពីដំណាំដាំដុះនិងបន្លែធម្មជាតិ សម្រាប់ការដាំដុះ ហើយការដាំដុះរបស់យើងគឺមិនប្រើសារធាតុគីមីនាំឲ្យប៉ះពាល់ដល់សុខភាពនោះទេ ដើម្បីយកមកផ្គត់ផ្គង់ដល់ភោជនីយដ្ឋានគ្រប់សាខាក្រោមឱវាទក្រុមហ៊ុន អ ធី អិន ខេ គ្រុប។

លោកឧកញ៉ាបានបញ្ជាក់ថា កសិដ្ឋានសរីរាង្គជីវសា ដាំបន្លែមិនប្រើជាតិគីមី ដើម្បីគិតសុខភាពជាធំ សម្រាប់ប្រើប្រាស់នៅភោជនីយដ្ឋាន អ ធី អិន ខេ ។ ទន្ទឹមគ្នានេះ បងប្អូនក៏អាចមកទិញបាននៅក្នុងហ្គារាសសាំង PTT 50ម៉ែត្រ ព្រែកហូរ ឬតាមលេខទូរសព្ទ៖ 014 989 989 ឬទាក់ទងមកកាន់ផេកហ្វេសប៊ុក ៖ Jivasaa Hydroponic Farm – កសិដ្ឋានបន្លែសរីរាង្គជីវសា














