ចិនសន្យាផ្ដល់ជំនួយ ៥០០លានដុល្លារសម្រាប់អង្គការ WHO ក្នុងរយៈពេល ៥ឆ្នាំ

ទីភ្នាក់ងារអង្គការសហប្រជាជាតិបានឲ្យដឹងថា ប្រទេសចិនបានសន្យាផ្ដល់ជំនួយជាសាច់ប្រាក់ ចំនួន ៥០០លានដុល្លារទៅកាន់អង្គការសុខភាពពិភពលោក WHO ក្នុងរយៈពេល ៥ឆ្នាំខាងមុខ ចំពេលអ្នកបរិច្ចាគធំបំផុតរបស់ខ្លួនគឺ សហរដ្ឋអាមេរិកកំពុងដកខ្លួនពីកម្មវិធីសប្បុរធម៌នានា។

តាមដានជាមួយយើង៖ Million Times

សារព័ត៌មាន Reuters បានរាយការណ៍កាលពីថ្ងៃទី២១ ខែឧសភាថា ឧបនាយករដ្ឋមន្ត្រីចិន Liu Guozhong បានធ្វើបទបង្ហាញនៅក្នុងមហាសន្និបាទសុខភាពពិភពលោក ក្នុងទីក្រុងហ្សឺណែវថា «ពិភពលោកបច្ចុប្បន្ន កំពុងប្រឈមនឹងផលប៉ះពាល់ឯកតោភាគីនិយម និងអំណាចនយោបាយ ដែលវាបង្កជាបញ្ហាប្រឈមយ៉ាងលំបាក សម្រាប់សន្តិសុខសុខភាពពិភពលោក»។

តាមរយៈសេចក្ដីប្រកាសនេះ ចិនបានក្លាយជាប្រទេសបរិច្ចាគទឹកប្រាក់ច្រើនបំផុតសម្រាប់អង្គការ WHO ក្នុងឆ្នាំនេះ បន្ទាប់ពីរដ្ឋបាលប្រធានាធិបតីអាមេរិក Donald Trump ប្រកាសផ្អាកការផ្គត់ផ្គង់ជំនួយទ្រង់ទ្រាយធំ៕

អត្ថបទ៖ Luffy រូបភាព៖ SB