ក្រុមហ៊ុនអចលនទ្រព្យ Novaland របស់អតីតមហាសេដ្ឋីវៀតណាម Bui Thanh Nhon បានប្រកាសជាសាធារណៈថា ពួកគេមិនអាចសងបំណុលដែលជំពាក់ប្រហែល ៥៩ទ្រីលានដុង ឬ ២,៣ពាន់លានដុល្លារ មុនឆ្នាំ២០២៦បានឡើយ បើទោះជាកន្លងមកម្ចាស់បំណុលដាក់កំហិត ត្រូវតែទូទាត់បំណុលឲ្យអស់ បន្ទាប់ពីយោគយល់ច្រើនលើកច្រើនសារ។


សារព័ត៌មាន VNExpress រាយការណ៍ថា បច្ចុប្បន្ន Novaland កំពុងស្ថិតក្នុងការចរចាជាមួយម្ចាស់បំណុល និងម្ចាស់ភាគហ៊ុនដទៃទៀត សុំពន្យារពេលទូទាត់បំណុលជាង ២ពាន់លានដុល្លារនោះ រហូតដល់ចុងឆ្នាំ២០២៦វិញ។
គួរជម្រាបដែរថា ក្រុមហ៊ុន Novaland ប៉ុន្មានឆ្នាំចុងក្រោយបានជួបគ្រោះធំ ដោយសារការធ្លាក់ចុះនៃវិស័យអចលនទ្រព្យ បណ្ដាលឲ្យគម្រោងជាច្រើនរបស់ក្រុមហ៊ុននេះជាប់គាំង និងបានធ្វើឲ្យពួកគេជាប់បំណុលវ័ណ្ឌក ជាពិសេសគឺលោក Bui Thanh Nhon ដែលធ្លាប់មានរហស្សនាមជាកំពូលអ្នកមានមួយរូបនៅវៀតណាម បែរជាធ្លាក់ខ្លួនរបូតទ្រព្យសម្បត្តិលើសពី ៩០% ឯណោះ ក្នុងរយៈពេលជាង ៤ឆ្នាំមកនេះ៕
អត្ថបទ៖ Luffy រូបភាព៖ VNExpress