មានលុយកប់ពពក តែមហាសេដ្ឋី Bill Gates ទម្លាយថា ចែកកេរ្តិ៍មរតកឲ្យកូនៗម្នាក់ ១% ប៉ុណ្ណោះ

មហាសេដ្ឋីអាមេរិក Bill Gates សហស្ថាបនិកក្រុមហ៊ុនខ្នាតយក្ស Microsoft បានទម្លាយរឿងភ្ញាក់ផ្អើលមួយ អំពីផែនការចែកទ្រព្យសម្បត្តិចំពោះកូនៗទាំង ៣រូបរបស់លោក។

តាមដានជាមួយយើង៖ Million Times

សារព័ត៌មាន Page Six បានចុះផ្សាយថា លោក Gates អះអាងថា កូនៗរបស់លោក នឹងទទួលបានមរតកពីលោក ក្នុងម្នាក់ត្រឹមតែ ១% ប៉ុណ្ណោះ នៃទំហំទ្រព្យសម្បត្តិដែលលោកមាន។

នេះមានន័យថាកូនៗរបស់កំពូលមហាសេដ្ឋីរូបនេះ នឹងទទួលបានទឹកប្រាក់យ៉ាងតិច ១ពាន់លានដុល្លារ ពីទំហំទ្រព្យសម្បត្តិរបស់មហាសេដ្ឋី Bill Gates ដែលបច្ចុប្បន្នមានរហូតដល់ជាង ១០០ពាន់លានដុល្លារ។

មហាសេដ្ឋីអាមេរិករូបនេះបញ្ជាក់ថា ការចែកទ្រព្យសម្បត្តិដល់កូនៗមួយចំណែកតូចនេះ គឺដើម្បីចង់ឲ្យពួកគេស្វែងរកភាពជោគជ័យដោយខ្លួនឯង និងបង្រៀនពួកគេអំពីបំណិនជីវិត ពោលមិនអាចឲ្យរស់នៅសោយសុខលើគំនរមាសប្រាក់ដាច់ខាត បើទោះជាមានឪពុកជាមហាសេដ្ឋីក៏ដោយ៕

អត្ថបទ៖ Luffy រូបភាព៖ Page Six