សហគមន៍កសិកម្មទុរេនបែកអន្លូងស្ទឹងត្រង់ បានចេញលិខិតបញ្ជាក់ថា គិតត្រឹមថ្ងៃ៧ ខែឧសភា ឆ្នាំ ២០២៥ នេះ ទុរេនបែកអន្លូង ដែលមានប្រភពពីតំបន់បែកអន្លូងភាគច្រើនមិនទាន់ដល់ពេលប្រមូលផលឡើយ។


ក្នុងលិខិតសហគមន៍កសិកម្មទុរេនបែកអន្លូងស្ទឹងត្រង់ បានបញ្ជាក់យ៉ាងច្បាស់ថា ករណីពូជទុរេនមាន់ថង ដែលអាចកាត់បាន គឺមានបរិមាណតិចតួចបំផុត។
ការជូនដំណឹងរបស់សហគមន៍ ដល់បណ្ដាអ្នកលក់ដុំលក់រាយ និងប្រជាពលរដ្ឋចូលចិត្តទុរេន ជាពិសេសតាមបណ្ដាញសង្គមតែងអះអាង និងផ្សព្វផ្សាយថាជាទុរេនបែកអន្លូង យកមកលក់ឲ្យអ្នកបរិភោគ មិនមានប្រភពពិតប្រាកដឡើយ ឬក៏អាចជាទុរេននាំចូលមកពីប្រទេសជិតខាង ដែលនោះមានផលប៉ះពាល់ដល់កសិករដាំទុរេននៅទឹកដីខាងបែកអន្លូងទាំងមូល។
ដោយថាទុរេនដែលដាក់លក់ទាំងនោះគ្មានប្រភពពិតប្រាកដ ឬក៏អាចជាទុរេននាំចូលមកពីប្រទេសជិតខាងដែលប្រទេសចិនមិនអនុញ្ញាតឲ្យចូលក៏ថាបាន អាចនាំឲ្យប៉ះពាល់សុខភាពអ្នកបរិភោគធ្ងន់ធ្ងរ៕

អត្ថបទ៖ មេរ៉ា, រូបភាព៖ ក្រសួងព័ត៌មាន