កម្ពុជានឹងនាំចេញស្វាយទៅចិន តាមរយៈរថភ្លើងល្បឿន​លឿនឆ្លងកាត់ប្រទេសឡាវ

ដំណើរទស្សនកិច្ចផ្លូវការរបស់​រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខប្រម៉ាញ់ និងនេសាទ លោក ឌិត ទីណា ទៅកាន់ប្រទេសឡាវកាលពីថ្ងៃ ៣០ ខែ​មេសា ដល់ថ្ងៃ៣ ខែ​ឧសភា កន្លងទៅ បាន​ពិភាក្សា​លើ​កិច្ច​សហ​ប្រតិបត្តការ ក្រោម​ក្របខ័ណ្ឌ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MOU) ដែលភាគីកម្ពុជា និងឡាវ បានចុះហត្ថលេខា កាលពីថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ។

តាមដានជាមួយយើង៖ Million Times

ជាលទ្ធផលនៃកិច្ចប្រជុំនេះ ភាគីទាំង២ បានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តការលើការងារអទិភាពចំនួន ៣ សំខាន់ៗ ដូចជា៖

ទី១ កិច្ចសហប្រតិបត្តការលើធាតុចូលកសិកម្ម ជាពិសេសធាតុផ្សំនៃជីកសិកម្ម ដោយផ្តោតសំខាន់លើ លើ ជីប៉ូតាស(Potash -based fertilizer )។

ទី២ ជំរុញកសិពាណិជ្ជកម្មរវាងប្រទេសទាំង២ ដោយផ្តោតលើការនាំចេញផលិតផលស្វាយទៅប្រទេសចិន ឬប្រទេសទី៣ តាមរយះការប្រើប្រាស់ ប្រព័ន្ធផ្លូវដែក និងរថភ្លើងល្បឿនលឿនឆ្លងកាតប្រទេសឡាវ ដើម្បីបើកទីផ្សារថ្មី សម្រាប់ផលិតផលកសិកម្មរបស់កម្ពុជា ។

ទី៣ ពង្រឹងកិច្ចសហប្រតិបត្តិការផ្សេងៗ លើឆាកអន្តរជាតិ ក្នងវិស័យកសិកម្មដើម្បីផលប្រយោជន៍រួមនៃប្រទេសទាំង២ ។

ក្នុងកិច្ចប្រជុំនោះ រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខប្រម៉ាញ់ និងនេសាទ បានផ្តល់គោលការណ៍ឲ្យក្រសួងកសិកម្មឡាវ បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងកសិកម្មកម្ពុជាបន្ថែមទៀត៕

អត្ថបទ ៖ មោលី, រូបភាព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ