ឧត្ដមសេនីយ៍ទោ សុខ នីត្យា និងភរិយា ប្រារព្ធខួបអាពាហ៍ពិពាហ៍​ ១០ ឆ្នាំយ៉ាងសាមញ្ញ

ឧត្ដមសេនីយ៍ទោ សុខ នីត្យា ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​ថត​រូប​លក្ខណៈ​គ្រួសារ​ជាមួយ​ភរិយា និង​កូន​ប្រុស​ស្រី​ទាំង ៣ យ៉ាង​មាន​សុភមង្គល​ក្នុង​ថ្ងៃ​ខួប​អាពាហ៍ពិពាហ៍ ១០ ឆ្នាំ។

តាមដានជាមួយយើង៖ Million Times

ខួបនៃ​ការ​ចាប់ដៃគ្នា​សាង​គ្រួសារ ១០ ឆ្នាំ​ ឧត្ដមសេនីយ៍ទោ សុខ នីត្យា និង​ភរិយា​បាន​គ្រង​ឈុត​សម្លៀកបំពាក់ រួម​ជាមួយ​កូន​ទាំង ៣ ផង​ដែរ។ រូបភាព​សុភមង្គល​ដែល​គ្រួសារ​ ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ទទួល​បាន​ការ​អបអរ​សាទរ​ជាច្រើន។

មិន​ត្រឹម​តែ​ថត​រូប​នៅ​គេហដ្ឋាន​បែប​ប្រពៃណី​ខ្មែរ​ឡើយ ឧត្ដមសេនីយ៍ទោ សុខ នីត្យា ក៏​មាន​រៀបចំ​កម្មវិធី​ជប់លៀង​អបអរ​ខួប​ស្នេហា​ជាមួយ​ភរិយា​យ៉ាង​ផ្អែមល្ហែម​ផង​ដែរ។

ភរិយា​ឧត្ដមសេនីយ៍ទោ សុខ នីត្យា ក៏​ជា​ស្ត្រី​ល្បី​ឈ្មោះ និង​មានរសនិយម​ក្នុង​ការ​តុបតែង និង​រៀបចំ​ខ្លួន​បាន​យ៉ាង​ស្រស់​ស្អាត​ជាមួយ​នឹង​ឈុត​ថ្លៃ​ៗ សម​នឹង​ឋានៈ មុខមាត់៕

អត្ថបទ៖ មេរ៉ា, រូបភាព៖ The ring wedding cambodia