ថៅកែគ្រឿងអលង្ការ T&L Natural លាង ធារ៉ា បានកាដូកាបូប​ សរុបជាង ១ម៉ឺនដុល្លារ

ម្ចាស់​ហាង​គ្រឿងអលង្ការ​កំពុង​តែ​ល្បី​លើ​ទីផ្សារ T&L Natural គឺ​សេដ្ឋី​នី លាង ធារ៉ា តែងតែ​ក្លាយ​ជា​ទី​ចាប់អារម្មណ៍ ពេល​បង្ហាញ​ខ្លួន ព្រោះ​តែ​សម្រស់​ក្មេង​វ័យ និង​ការ​តុបតែង​ខ្លួន​ស្រស់​ស្អាត ហាយសូ ជាមួយ​សម្ភារៈ​ប្រេន​ៗ​តាំងពី​ក្បាល ដល់​ចុងជើង។

តាមដានជាមួយយើង៖ Million Times

សេដ្ឋី​នី លាង ធារ៉ា ថ្មី​ៗទើប​តែ​បើក​កាដូ​ដ៏​មាន​តម្លៃ កាលពី​ថ្ងៃ​សិទ្ធិ​នារី ដែល​ជា​ម៉ាកយីហោ​ដ៏ល្បី ២ និង​មាន​តម្លៃ​សរុប​ចូល​គ្នា​ជាង​ខ្ទង់​ម៉ឺន​ដុល្លារ។ ថៅកែ​គ្រឿង​អលង្ការ និង​គ្រឿង​សម្អាង​រូបនេះ ​ទទួល​បាន​កាបូប​សុទ្ធសឹង​ជា​របស់​កម្រ និង​មាន​តម្លៃ​ថ្លៃ ដោយ​កាបូប​២ជា ប្រេន Dior ហើយ​កាបូប​ស្ពាយ​ចំហៀង​១​ទៀត​ជា​ប្រេន LOUIS VUITTO។

ភរិយា​ឧកញ៉ា ឌី ជោត ជា​ស្រ្តី​ឆ្នើម​ទាំង​ផ្នែក​អាជីវកម្ម និង​ការ​មើល​ថែ​ទាំ​ខ្លួន ដូចនេះ​ទើប​សេដ្ឋី​រូប​នេះ​មាន​កេរ្តិ៍ឈ្មោះ​បោះ​សំឡេង។ ងាក​មក​មើល​ពី​ម៉ូដ​កាបូប​ទាំង ៣ ដែល​តម្លៃ​កាបូប​មួយ​ៗ​ចាប់ពី ៣ ពាន់​ដុល្លារ​ឡើង​ទៅ។

១. កាបូប​ដៃ Dior 30 Montaigne Top Handle Pouch ជា​ម៉ូដ​ថ្មី​ក្នុង​ឆ្នាំ ២០២៥ មាន​តម្លៃ​ជាង ៣ ០០០ ដុល្លារ។

២. កាបូប​ស្ពាយ CarryAll Vibe MM នៃប្រេន LV តម្លៃ ៤ ០៤០ ដុល្លារ

៣. កាបូប Small Lady Dior My ABCDior Bag តម្លៃ​ជាង ៣ ០០០ ដុល្លារ

អត្ថបទ៖ មេរ៉ា, រូបភាព៖ T&L Natural