ព្រឹកនេះស្ថានទូតជប៉ុនប្រចាំនៅកម្ពុជាបានប្រកាសពីការផ្ដល់គ្រឿងឥស្សរិយយសសម្រាប់និទាឃរដូវឆ្នាំ២០២៥ ដល់អតីតរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដ៏លេចធ្លោមួយរូប។


នៅថ្ងៃ ២៩ ខែមេសា ឆ្នាំ២០២៥ ទីស្ដីការគណៈរដ្ឋមន្ត្រីរដ្ឋាភិបាលជប៉ុនបានប្រកាសឈ្មោះអ្នកដែលត្រូវទទួលគ្រឿងឥស្សរិយយស សម្រាប់និទាឃៈរដូវឆ្នាំ ២០២៥ ផ្ដល់ជូនដល់បុគ្គលឆ្នើម ដើម្បីទទួលស្គាល់នូវការចូលរួមចំណែករបស់បុគ្គលទាំងនោះ ក្នុងកិច្ចការសាធារណៈ ឬជាតិ និងសមិទ្ធផលដ៏លេចធ្លោរបស់បុគ្គលទាំងនោះក្នុងវិស័យនានាក្នុងសង្គម។
លោក ជា សុផារ៉ា អតីតរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងទទួលគ្រឿងឥស្សរិយយស The Grand Cordon of the Order of the Rising Sun ជាការទទួលស្គាល់ការរួមចំណែករបស់លោក ក្នុងការពង្រឹងទំនាក់ទំនងនិងមិត្តភាពរវាងជប៉ុន និងកម្ពុជា៕
អត្ថបទ៖ មេរ៉ា, ស្ថានទូតជប៉ុននៅកម្ពុជា