ក្រសួងកសិកម្មអាមេរិកបានបង្ហាញទិន្នន័យថា ប្រទេសចិនបានលុបចោលការនាំចេញសាច់ជ្រូក មកកាន់ទីផ្សារអាមេរិកសរុប ១២ ០០០តោន ដោយសារបញ្ហាពន្ធគយ និងបានធ្វើឲ្យសង្វាក់ផ្គត់ផ្គង់សាច់នៅអាមេរិក ប្រឈមនឹងភាពខ្វះខាតរយៈពេលខ្លី។


សារព័ត៌មាន The Hill ចុះផ្សាយថា នេះគឺជាការលុបចោលការនាំចេញសាច់ជ្រូកធំបំផុតរបស់ចិន ចំពោះទីផ្សារអាមេរិក តាំងពីផ្ទុះជំងឺរាតត្បាតកូវីដ ១៩។ ប្រទេសចិន គឺជាអ្នកនាំចូលសាច់ជ្រូកធំបំផុតទី៣ សម្រាប់អាមេរិកបន្ទាប់ពីម៉ិកស៊ិក និងជប៉ុន។
ចិនគឺជាអ្នកផលិតសាច់ជ្រូកធំបំផុតលើពិភពលោក ដោយផ្គត់ផ្គង់ទូទាំងសកលលោកក្នុងមួយឆ្នាំៗ ប្រហែល ៥៧លានតោន ហើយក្នុងនោះនាំចេញទៅអាមេរិកប្រហែល កន្លះលានតោនក្នុងមួយឆ្នាំៗ។
មូលហេតុដែលបណ្ដាលឲ្យចិនលុបចោលការនាំចេញសាច់ជ្រូកទៅអាមេរិក ដោយសារពន្ធនាំចូលសាច់សម្រាប់ទីផ្សារអាមេរិក បានឡើងរហូតដល់ ១៧២% ដែលធ្វើឲ្យតម្លៃសាច់ខ្ពស់ខ្លាំង ពិបាកក្នុងការលក់រាយជូនអតិថិជន៕
អត្ថបទ៖ Luffy រូបភាព៖