កូនថៅកែនំស្រួយ លីលី ភរិយាលោក សុខ សង្វារ សម្រាលបានកូនស្រីដ៏គួរឲ្យស្រលាញ់

លោក សុខ សង្វារ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងភរិយា ដែលបាន​រៀបមង្គលការ​តាំងពីខែមីនា ឆ្នាំ ២០២៤ ពេលនេះ​​ទទួល​ស្វាគមន៍​សមាជិក​ថ្មី ដែល​ជា​កូន​ស្រី​ដ៏​ស្រស់ស្អាត។

តាមដានជាមួយយើង៖ Million Times

អ្នកស្រី អ៊ឹង ឈីវលី ហៅ លីលី ដែល​ជា​កូនស្រី​សេដ្ឋី​ស្រុក​ខ្មែរ ឧកញ៉ា កែវ មុំ និង​ថៅកែ​ហាង​នំ​ស្រួយ លីលី បាន​ផ្ដល់​កំណើត​ឲ្យ​កូនស្រី​ដ៏​ស ថ្លោស ទ្រលុកទ្រលន់​ម្នាក់ ដោយ​មាន​ក្រុម​គ្រួសារ​ទាំង​សងខាង ទៅ​ចាំ​ផ្ដល់​កម្លាំង​ចិត្ត។

ទាំង​លោក សុខ សង្វារ និង​អ្នកស្រី លីលី ពិតជា​រំភើប និង​សប្បាយ​រីករាយ ដែល​ទទួល​បាន​កូនស្រី​ដ៏​គួរឲ្យ​ស្រលាញ់ និង​មាន​សុខភាព​ល្អ​ម្នាក់ ដោយ​អ្នក​ទាំង ២ មាន​ទឹកមុខ​ញញឹមញញែម​ជាប់​រហូត បើ​ទោះ​ជា​ត្រូវ​ឆ្លងកាត់​ការ​ឈឺចាប់ និង​ពិបាក​យ៉ាង​ម៉េច​ក្ដី ឲ្យតែ​កូន​មាន​សុខភាព​ល្អ។

ជីវិត​គ្រួសារ​របស់​រដ្ឋលេខាធិការ​ក្រសួង​មុខ​ងារ​សាធារណៈ លោក សុខ សង្វារ ព្រម​ទាំង​ភរិយា​កាន់តែ​ស្រស់​បំព្រង​ពេល​មាន​កូន​មក​បំពេញ​ក្នុង​ក្រុម​គ្រួសារ​ឲ្យ​កាន់តែ​ពេញលេញ៕

អត្ថបទ៖ មេរ៉ា, រូបភាព៖ Sok Sangvar និង ឧកញ៉ា កែវ មុំ