ឧកញ៉ា អាន ឌីណា សមាជិកសមាគមឧកញ៉ាកម្ពុជា និងលោកជំទាវ ចូលរួមបរិច្ចាគ ២.២២២ដុល្លារ ក្នុងឱកាសខួបទី១៦២ទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម៨ឧសភាឆ្នាំ២០២៥

ឧកញ៉ា អាន ឌីណា សមាជិកសមាគមឧកញ៉ាកម្ពុជា និងលោកជំទាវ ម្ចាស់ក្រុមហ៊ុន FSC Group បានចូលរួមបរិច្ចាគថវិកាចំនួន ២,២២២ ដុល្លារអាមេរិក ក្នុងឱកាសខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា។

តាមដានជាមួយយើង៖ Million Times

កន្លងមកលោកឧកញ៉ា និងលោកជំទាវ តែងតែចូលរួមឧបត្ថម្ភថវិកាជារៀងរាល់ឆ្នាំ ដល់កាកបាទក្រហមកម្ពុជាសម្រាប់ទិវា ៨ឧសភា ហើយជារើយៗក៏តែងតែបានចូលរួមឧបត្ថម្ភថវិកា ជួយដល់យុទ្ធនាការផ្សេងៗរបស់ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងបានចូលរួមជួយឧបត្ថម្ភដល់កម្មវិធីសប្បុរសជាច្រើនទៀត។

ការចូលរួមឧបត្ថម្ភគាំទ្រជាថវិកា តាមរយៈកាកបាទក្រហមកម្ពុជា របស់លោកឧកញ៉ា និងលោកជំទាវម្ចាស់ក្រុមហ៊ុន FSC Group គឺពិតជាមានគុណតម្លៃណាស់ ក្នុងការលើកកម្ពស់ស្មារតីវប្បធម៌នៃការចែករំលែក ដែលជាការផ្សារភ្ជាប់រវាងសប្បុរសជនជាមួយអ្នកទទួលផល៕