ម្ចាស់អាណាចក្រជំនួញកំពូលៗ និងជាមហាសេដ្ឋីលំដាប់ប្រទេសកម្ពុជាច្រើនរូប បានចាប់ដៃគ្នាបង្កើតមន្ទីរពេទ្យដ៏ទំនើបមួយ ក្នុងគោលដៅផ្តល់សេវាសុខាភិបាលល្អ ដើម្បីកាត់បន្ថយការចេញទៅព្យាបាលនៅក្រៅប្រទេសរបស់ប្រជាពលរដ្ឋក្នុងស្រុក។


«មន្ទីរពេទ្យកម្ពុជា» ជាឈ្មោះមន្ទីរពេទ្យទំនើប ដែលវិនិយោគរួមគ្នាពីមហាសេដ្ឋីកំពូលៗនៅកម្ពុជា ហើយគ្រោងចំណាយទុនរហូតទៅដល់ជាង ៣០០ លានដុល្លារ។ មហាសេដ្ឋីដែលមានមុខជំនួញធំៗមានដូចជា អ្នកឧកញ៉ា គិត ម៉េង, លោកអ្នកឧកញ៉ា លាង ឃុន, អ្នកឧកញ៉ា លាង ម៉េង, អ្នកឧកញ៉ា សៀ ឬទ្ធី, អ្នកឧកញ៉ា ជា ថៃហួត និងឧកញ៉ាធំៗជាច្រើនទៀត។
កំពូលមហាសេដ្ឋីជាច្រើនរូប បានចុះអនុស្សរណៈយោគយល់គ្នាបង្កើត «មន្ទីរពេទ្យកម្ពុជា» ធ្វើឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា។ នៅព្រឹកថ្ងៃ ២១ ខែមេសា ឆ្នាំ ២០២៥នេះ។ មន្ទីរពេទ្យដ៏ទំនើបថ្មីនោះ គ្រោងនឹងសម្ពោធដាក់ឲ្យប្រើប្រាស់ នៅឆ្នាំ២០២៨ ខាងមុខ៕




អត្ថបទ៖ មេរ៉ា, រូបភាព៖ ផ្ដល់ឲ្យ