កាលពីថ្ងៃ ៧ ខែមេសាកន្លងទៅ សមាគមសិល្បករខ្មែរដែលដឹកនាំដោយសេដ្ឋីនី ម៉ៅ ចំណាន បានរៀបចំកម្មវិធីសង្ក្រាន្តជួបជុំសិល្បករយ៉ាងសប្បាយរីករាយ។
តាមដានជាមួយយើង៖
Million Times


ប្រធានសមាគមសិល្បករខ្មែរ សេដ្ឋីនី ម៉ៅ ចំណាន បានរៀបចំខ្លួនសមសួនខ្លាំងជាមួយសំពត់អាវហូលពណ៌ផ្កាស្វាយ។ ក្នុងឈុតប្រពៃណីទាំងសម្លៀកបំពាក់ ភរិយាមហាសេដ្ឋី គិត ម៉េង បានជ្រើសរើសគ្រឿងអលង្ការប្រេន Roberto Coin ទាំងក្រវិល និង ចិញ្ចៀន។
ដែលឈុតចិញ្ចៀនមានតម្លៃ ៩ ៣០០ ដុល្លារ និងក្រវិល ៦ ១០០ ដុល្លារ។ គ្រឿងអលង្ការ Roberto Coin ហើយក៏បន្ថែមនាឡិកាតម្លៃថ្លៃមួយទៀតដែរ។
ជានិច្ចកាលសេដ្ឋីនី ម៉ៅ ចំណាន តែងជ្រើសរើសគ្រឿងអលង្ការពណ៌ដូចគ្នាជាមួយសម្លៀកបំពាក់ និងស្បែកជើងប្រេនសំណព្វចិត្ត Manolo Blahnik តម្លៃជាង ១ ២០០ ដុល្លារ៕






អត្ថបទ៖ មេរ៉ា, រូបភាព៖ សមាគមសិល្បករខ្មែរ