អ្នកឧកញ៉ា គឹម សុខអេង ម្ចាស់គម្រោង ខេខេ ដឹ រេស៊ីដិន 598 ប្រគល់ផ្លូវប៉េតុង និងស្ពានឆ្លងកាត់ប្រឡាយទឹកដល់រាជរដ្ឋាភិបាល

ម្ចាស់គម្រោង ខេខេ ដឹ រេស៊ីដិន ៥៩៨ (KK The Residence 598) របស់​អ្នក​ឧកញ៉ា គឹម សុខអេង បាន​ប្រគល់​ផ្លូវ​បេតុងមួយខ្សែ និង​ស្ពាន​ឆ្លង​កាត់​ប្រឡាយទឹកចំនួន១ ស្ថិតនៅខណ្ឌឬស្សីកែវ ជូន​រាជរដ្ឋាភិបាលកម្ពុជា តាម​រយៈ​សាលារាជធានីភ្នំពេញ ដើម្បីប្រយោជន៍សាធារណៈ។

កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ លោក ឯក ឃុនឌឿន អភិបាលរង​រាជធានី​ភ្នំពេញ អញ្ជើញ​ដឹកនាំមន្រ្តីជំនាញ និងអាជ្ញាធរពាក់ព័ន្ធចុះ​ត្រួតពិនិត្យ​គម្រោង​សាងសង់​ផ្លូវ​បេតុង និង​ស្ពាន​ឆ្លង​កាត់​ប្រឡាយ​ទឹក​អូវែង​បឹង​ឈូក ដែលត្រូវបានសាងសង់ឡើងដោយគម្រោង ខេខេ ដឹរេស៊ីដិន ៥៩៨ ស្ថិត​នៅ​ភូមិ​បឹងឈូក សង្កាត់​គីឡូម៉ែត្រ​លេខ៦ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ។

តាមដានជាមួយយើង៖ Million Times

លើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនអ្នកឧកញ៉ា គឹម សុខអេង បានឲ្យដឹងថា ការ​សាងសង់​ផ្លូវ​បេតុង និង​ស្ពាន​ឆ្លង​ដ៏​ស្រស់​ស្អាត​នេះ ដើម្បី​ប្រគល់​ជូន​ដល់​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ទុក​ជា​ប្រយោជន៍សាធារណៈ ហើយ​នេះ​ក៏​បាន​ជួយ​ដល់​សេដ្ឋកិច្ច​ជាតិ​ឲ្យ​រីកចម្រើន​មួយ​ចំណែក​ថែម​ទៀត ព្រោះ​ផ្លូវ​ស្អាត​​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ចរាចរ។ អ្នកឧកញ៉ាបន្តថា លើសពីនេះ ដើម្បីរួមចំណែក និងជួយសេដ្ឋកិច្ចជាតិឲ្យកាន់តែរីកចម្រើនថែមទៀត។

មិន​តែ​ប៉ុណ្ណោះ​ផ្លូវ​មួយ​ខ្សែ​នេះ​ក៏​បាន​ជួយ​សម្រួល​ដល់​សេដ្ឋកិច្ច​គ្រួសារ​របស់​បងប្អូន​ប្រជាពលរដ្ឋ ដែល​នៅ​ម្ដុំ​នោះ សម្រាប់​ការ​ប្រកប​របរ​រស់នៅ​ចិញ្ចឹម​ជីវិត។

ជាមួយនឹងផែនការចូលរួមលើកកម្ពស់សេដ្ឋកិច្ច និងសោភ័ណ្ឌភាពក្នុងរាជធានីភ្នំពេញផហនោះ បុរី KK The Residences 598 ក៏ត្រូវបានវិនិយោគឡើងជាផ្ទះអាជីវកម្មបែបទំនើប សាកសមបំផុតសម្រាប់លោកអ្នកដែលចង់បានផ្ទះរស់នៅផង ប្រកបអាជីវកម្មផង ហើយខាងក្រៅមានរចនាបទជា Shop House ខាងក្នុងមានសួនរុក្ខជាតិបៃតង ពន្លឺធម្មជាតិ ធ្វើឲ្យបរិយាកាសនៃការរស់នៅប្រកបដោយផាសុកភាព។

ហេតុផលដ៏សំខាន់ដែលលោកអ្នកគួរជ្រើសរើសនៅគម្រោង ខេខេ ដឹ រេស៊ីដេន ៥៩៨ នោះគឺ៖

  1. ទីតាំងល្អចម្ងាយត្រឹមតែ 50ម៉ែត្រ ពីបណ្ដោយជា សុផារ៉ា (ផ្លូវ៥៩៨)
  2. ជិតផ្សារអ៊ីអន២ ងាយស្រួលទិញទំនិញ
  3. ទីតាំងល្អ ត្រឹមតែ 3នាទីពីក្រសួររៀបចំដែនដី នគរូបណីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
  4. លក្ខខណ្ឌនៃការបង់ប្រាក់មានច្រើនជម្រើសសម្រាប់អតិថិជន
  5. មានផ្សារទំនើបនៅក្នុងគម្រោង។ល។