Tesla ឈរកំពូលតារាង នៃបញ្ជីក្រុមហ៊ុនកើនតម្លៃមូលធនទីផ្សារខ្ពស់បំផុតកាលពីខែវិច្ឆិកា

កាលពីខែវិច្ឆិកា តម្លៃមូលធនទីផ្សាររបស់ក្រុមហ៊ុនរថយន្តអគ្គិសនី Tesla មានកំណើនខ្លាំងបំផុត បើធៀបនឹងកំពូលក្រុមហ៊ុនខ្នាតយក្សដទៃទៀត ជំរុញដោយភាពស្និទ្ធស្នាលរវាងមហាសេដ្ឋី Elon Musk និងប្រធានាធិបតីជាប់ឆ្នោត Donald Trump។

តាមដានជាមួយយើង៖ Million Times

សារព័ត៌មាន Reuters បានចុះផ្សាយថា តម្លៃក្រុមហ៊ុនមួយនេះមានកំណើន ៣៨,១% ពោលគឺឈានដល់ចំនួន ១,១ទ្រីលានដុល្លារកាលពីខែមុន។ តម្លៃភាគហ៊ុនរបស់ Tesla ក៏មានសន្ទុះខ្លាំងផងដែរ បន្ទាប់ពីអនាគតមេដឹកនាំអាមេរិក Donald Trump ប្រកាសតែងតាំងលោក Elon Musk ជាអ្នកគ្រប់គ្រងនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល។

ចំណែកឯក្រុមហ៊ុនដែលកើនតម្លៃមូលធនទីផ្សារខ្ពស់បន្ទាប់គឺ ក្រុមហ៊ុនលក់រាយ Walmart ដែលមានកំណើន ១២,៩% ធ្វើឲ្យក្រុមហ៊ុនមានតម្លៃ ៧៤៣,៥ ស្របពេលធនាគារ JPMorgan Chase មានតម្លៃទីផ្សារកើន ១២,៥% រហូតដល់ ៧០៣ពាន់លានដុល្លារ៕

អត្ថបទ៖ Luffy រូបភាព៖ ក្រុមហ៊ុន Tesla