ស្ថាបនិកក្រុមហ៊ុន Amazon មហាសេដ្ឋី Jeff Bezos បានបាត់បង់តំណែងជាកំពូលអ្នកមានលុយច្រើនបំផុតទី២ លើពិភពលោក បន្ទាប់ពីទ្រព្យសម្បត្តិរបស់លោក Larry Ellison កើនឡើងច្រើនជាង។
តាមដានជាមួយយើង៖
Million Times


សារព័ត៌មានចុះផ្សាយពីកំពូលអ្នកមានលុយ Forbes បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២៣ ខែវិច្ឆិកា លោក Jeff Bezos បានធ្លាក់នៅលេខរៀងទី០៣ ក្នុងបញ្ជីមហាសេដ្ឋីពិភពលោក ជាមួយទ្រព្យសម្បត្តិប្រហែល ២១៤,៧ពាន់លានដុល្លារ។
ខាងក្រោមនេះ គឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានលុយច្រើនបំផុតលើលោកទាំង ១០រូប គិតត្រឹមថ្ងៃទី២៣ ខែវិច្ឆិកា ផ្អែកតាមការចុះផ្សាយពីគេហទំព័រ Forbes៖
លេខរៀង | ឈ្មោះ | ទំហំទ្រព្យសម្បត្តិ (ពាន់លានដុល្លារ) | ប្រភពចំណូល |
1 | Elon Musk | 314,4 | Tesla, SpaceX |
2 | Larry Ellison | 234,9 | Oracle |
3 | Jeff Bezos | 214,7 | Amazon |
4 | Mark Zuckerberg | 194,8 | Meta Platforms |
5 | Bernard Arnault | 155,5 | LVMH |
6 | Warren Buffett | 148,3 | Berkshire Hathaway |
7 | Larry Page | 139,4 | |
8 | Sergey Brin | 133.4 | |
9 | Jensen Huang | 127,9 | Nvidia |
10 | Amancio Ortega | 124 | Zara |
អត្ថបទ៖ Luffy រូបភាព៖ Forbes